ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលអ្នកកីឡាកាស John Cena បាន​ប្រកាស​ចូល​និវត្តន៍នាឆ្នាំក្រោយ

2 ខែ មុន

(កាណាដា)៖ ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ Money in the Bank នៅទីក្រុងតូរ៉ុនតូ (កាណាដា) លោក John…

(កាណាដា)៖ ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ Money in the Bank នៅទីក្រុងតូរ៉ុនតូ (កាណាដា) លោក John Cena បានប្រាប់អ្នកគាំទ្រ ថាគាត់នឹងចូលនិវត្តន៍ពី WWE នៅឆ្នាំ២០២៥ខាងមុខ នេះបើយោងតាម ​​Deadline បានរាយការណ៍ នៅថ្ងៃទី០៦ ខែកក្កដា។

កំពូលអ្នកកីឡាកាស John Cena ជើងឯកពិភពលោក ១៦សម័យ បានឱ្យដឹងថា “យប់នេះខ្ញុំប្រកាសជាផ្លូវការពីការចូលនិវត្តន៍របស់ខ្ញុំពី WWE” ។ ព្រឹត្តិការណ៍ចុងក្រោយរបស់ Cena នឹងមាននៅ Royal Rumble, Elimination Chamber និង WrestleMania នៅឆ្នាំក្រោយ។ លោកក៏​មិន​ភ្លេច​ថ្លែង​អំណរគុណ​ដល់​ទស្សនិកជន​ដែល​បាន​តាម​ដាន​និង​គាំទ្រ​គាត់​ពេញ​មួយ​អាជីព​ដែល​មាន​រយៈពេល​ជាង​២​ទសវត្សរ៍​មក​ហើយ។

John Cena បានចុះកិច្ចសន្យាជាមួយ WWE ក្នុងឆ្នាំ២០០១ បន្ទាប់មកលោកបានចាប់អាជីពជាតារាសម្តែងក្នុងឆ្នាំ២០១៨។ ក្នុងអំឡុងពេលអាជីពកីឡាកាសក្នុង WWE តារាវ័យ ៤៧ ឆ្នាំរូបនេះបានឈ្នះខ្សែក្រវាត់ជើងឯកសរុបចំនួន ២៥គ្រប់ប្រភេទដោយកាន់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ១៦ដង (ជើងឯក WWE ១៣ ដងនិងជើងឯកទម្ងន់ធ្ងន់ពិភពលោក ៣ ដង) ។ ក្រៅ​ពី​អាជីពកីឡាកាសដ៏​អស្ចារ្យ​របស់​គាត់ John Cena ក៏​បាន​ធ្វើ​ឱ្យ​គេ​ស្គាល់កាន់តែខ្លាំងក្នុងភាពយន្តល្បីៗមួយចំនួនដែលគាត់បានចូលរួមរួមមាន Daddy’s Home , Blockers , The Suicide Squad ក៏ដូជា Fast & Furious 9។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ