លោកអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងផ្តល់ថ្នាំកម្ចាត់សត្វល្អិតដល់កសិករនៅឃុំមួយចំនួន ក្នុងស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ត្រីជំនាញកសិកម្ម និងមន្ត្រីតាមន្ទីរអង្គភាពក្នុងខេត្ត ចុះពិនិត្យស្ថានភាពទូទៅ នៃការដាំដំណាំបន្លែរបស់ប្រជាពលរដ្ឋជាកសិករ នៅតាមឃុំមួយចំនួន ក្នុងស្រុកព្រៃនប់ និងពិនិត្យស្ថានភាពដំណាំស្រូវ ក្នុងស្រែរបស់កសិករមួយចំនួន ដែលរងផលប៉ះពាល់ ដោយសត្វល្អិតបំផ្លាញ មានដូចជាដង្កូវហ្វូង និងដង្កូវមូលស្លឹក ជាដើម ។
ក្រោយពីសំណេះសំណាលពិនិត្យផលដំណាំបន្លែ ដាំបែបធម្មជាតិ នៅតាមគ្រួសារ នៅក្នុងភូមិសំរុងក្រោម ឃុំសំរុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោកអភិបាលខេត្តព្រះសីហនុ ដែលទើបទទួលដំណែងថ្មី បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំស្រូវក្នុងស្រែរបស់កសិករតាមមូលដ្ឋានឃុំមួយចំនួន ដែលរងផលប៉ះពាល់ដោយសត្វល្អិតបំផ្លាញ ជាមួយនឹងការផ្តល់ថ្នាំសម្លាប់សត្វល្អិតដល់កសិករយកទៅកំចាត់សត្វល្អិត ។
តាមរបាយការណ៍មន្ទីកសិកម្មខេត្តព្រះសីហនុ ត្រឹមដើមខែកក្កដានេះ មន្ត្រីជំនាញមន្ទីកសិកម្ម បានចុះអន្តរាគមន៍កំចាត់ដង្កូវមូស្លឹកបានទាន់ពេលវេលា ១០០ភាគរយ លើផ្ទៃដី ៤០៨ហិកតា ស្មើនឹង ៣៤៧គ្រួសារ នៅទី៥-៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះ ៖
១/ ឃុំជើងគោ ចំនួន ១០៥គ្រួសារ ស្មើនឹង ១២៥ហិកតា
២/ ឃុំសំរុង ចំនួន ៣៥គ្រួសារ ស្មើនឹង ៤៦ហិកតា
៣/ វាលរេញចំនួន ៦៧គ្រួសារ ស្មើនឹង ៦២ហិកតា
៤/ ឃុំអណ្ដូងថ្មចំនួន ៤៥គ្រួសារ ស្មើនឹង ២៥ហិកតា
៥/ ឃុំទឹកថ្លាចំនួន ១៥គ្រួសារ ស្មើនឹង ១០ហិកតា
៦/ ឃុំសាមគ្គីចំនួន ៨០គ្រួសារ ស្មើនឹង ១៤០ហិកតា ។
ដង្កូវហ្វូងកម្ចាត់បាន ១០០គាគរយ នៅថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២៤ មានចំនួន ៤២៣ហិកតា ស្មើនឹង ៣៦០គ្រួសារ ក្នុងនោះ៖
-ឃុំកំពង់សីលា ចំនួន ១៨០ហិកតា ស្មើនឹង ១១២គ្រួសារ។
-ឃុំសាមគ្គីចំនួន ១៣០ហិកតា ស្មើនឹង ៥៥គ្រួសារ។
-ឃុំទឹកល្អក់ចំនួន ១១៨ហិកតា ស្មើនឹង ១៩៣គ្រួសារ។
បន្តអន្តរាគមន៍កម្ចាត់ដង្កូវមូរស្លឹក ចំនួន ២៨៥ហិកតា ស្មើនឹង ២១៨គ្រួសារ នៅទី៣-៦ ខែកក្ដដា ឆ្នាំ២០២៤ ក្នុងនោះ ៖
-ឃុំទឹកល្អក់ចំនួន ១៨៥ហិកតា ស្មើនឹង ១៦៦គ្រួសារ។
-ឃុំអូរជ្រៅចំនួន ១០០ហិកតា ស្មើនឹង ៥២គ្រួសារ ៕
ចែករំលែកព័តមាននេះ