គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដល់ទៅ៤៤ នឹងផ្តល់ការងារជិត២សែនកន្លែង
- ភ្នំពេញ
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដល់ទៅ៤៤តំបន់ ដែលអាចនឹងស្រូបការងារសម្រាប់ពលរដ្ឋកម្ពុជា ជិត២សែននាក់ ត្រូវបានអ្នកជំនាញកម្ពុជា ប្រាប់
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដល់ទៅ៤៤តំបន់ ដែលអាចនឹងស្រូបការងារសម្រាប់ពលរដ្ឋកម្ពុជា ជិត២សែននាក់ ត្រូវបានអ្នកជំនាញកម្ពុជា ប្រាប់
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដល់ទៅ៤៤តំបន់ ដែលអាចនឹងស្រូបការងារសម្រាប់ពលរដ្ឋកម្ពុជា ជិត២សែននាក់ ត្រូវបានអ្នកជំនាញកម្ពុជា ប្រាប់ក្រុមហ៊ុន ចិន ។ នេះបើតាមការអះអាងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានប្រាប់លោក ស៊ី ជានឆឹង (Xu Jiancheng) តំណាងក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd ដែលមានទីតាំងនៅទីក្រុង ស៊ូចូវ ប្រទេសចិន ថា ដោយសារតែកត្តាអំណោយផល ជាពិសេសគឺកត្តាសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា បច្ចុប្បន្នមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ទី៤៤ តំបន់ ។
លោកបានអះអាងថា តំបន់ទាំងនេះ បានស្រូបយកកម្លាំងពលកម្មប្រមាណជា ១៨៧.០០០ កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម និង សង្គមសេដ្ឋកិច្ចកម្ពុជា ។
លោកអគ្គលេខាធិការ ក៏បានបញ្ជាក់អំពីកំណើនវិនិយោគចិន តាមក្រមខណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិនផងដែរ ។
មកដល់ពេលនេះ ទោះបីជាកម្ពុជា មានគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសដល់ទៅ៤៤ បានទទួលភ្លើងខៀវ ប៉ុន្តែតំបន់សេដ្ឋកិច្ចពិសេស ដែលដំណើរការ គឺមានប្រមាណជា ២៦កន្លែងទេ ដែលមានទីតាំងនៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ កោះកុង និងប៉ោយប៉ែតជាដើម ៕
ចែករំលែកព័តមាននេះ