ការនាំចូលស្បៀង និងបន្លែ ព្រមទាំងផ្លែឈើ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ មានតម្លៃខ្ទង់រាប់សិបលានដុល្លារ ។ នេះបើតាមស្ថិតិដែលទទួលបានពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។
ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេលពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ការនាំចូលបន្លែ និងផ្លែឈើកម្ពុជាមានតម្លៃសរុប ២១,៣៥ លានដុល្លារកើនឡើងប្រមាណជា១៧,៤១ ភាគរយ ធៀបនឹងរយៈពេលដដែល កាលពីឆ្នាំ២០២៣ ដែលមានតម្លៃនាំចូលត្រឹម១៨,១៨ លានដុល្លារ ។
ប្រភពដដែលបានបន្តថា សម្រាប់ការនាំចូលស្បៀងអាហារផ្សេងៗទៀត នៅក្នុងអំឡុងពេលដ៥ខែ នៃឆ្នាំ២០២៤ នេះ គឺមានតម្លៃសរុប២៤៧,១៩ លានដុល្លារមានកំណើតកើនឡើង៦,៨៩ភាគរយធៀបនឹងតម្លៃទឹកប្រាក់នាំចូលទំហំ២៣១,២៧ លានដុល្លារនៅក្នុងរយៈពេលដដែលនៃឆ្នាំ២០២៣ ។
ផ្លែឈើដែលកម្ពុជានាំចូលនៅពេលនេះ គឺមានតាំងពីក្រូច ទំពាំងបាយជួ ប៉ោម និងផ្លែឈើជាច្រើនប្រភេទទៀត ស្របពេលដែលស្បៀងវិញ គឺមានតាំងពីត្រី សាច់ គ្រឿងកំប៉ុងកែច្នៃ សាច់បង្កក …ជាដើម ៕
ចែករំលែកព័តមាននេះ