វិស័យដែលត្រូវបានគេដឹងថា ជាវិស័យដែលសិ.ចស៊ីបំផុត របស់កម្ពុជាហើយទាក់ទាញវិនិយោគទុនបរទេសបានច្រើនជាងគេ មាន៧វិស័យ ។ នេះបើតាមសេចក្តីរាយការណ៍របស់ធនាគារជាតិកម្ពុជា ដែលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅ ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ វិស័យដែលសិ.ចស៊ីបំផុត នៅក្នុងក្រសែភ្នែកវិនិយោគទុនបរទេស គឺមានវិស័យហិរញ្ញវត្ថុ ផលិតកម្ម អចលនទ្រព្យ សេវាកម្មស្នាក់នៅ កសិកម្ម ថាមពល និងសំណង់ ។
ប្រភពដដែលបានបន្តថា វិស័យពាក់ព័ន្ធនឹងហិរញ្ញវត្ថុ បានគ្រប់គ្រងភាគរយនៃគម្រោងវិនិយោគដែលមានទឹកប្រាក់សរុបជាង៤៨,៤ពាន់លានដុល្លារ គឺមានរហូតដល់ទៅ២៣,៣ភាគរយ បន្ទាប់មក គឺផលិតកម្មកាន់កា.ប់សរុប ២២,៣ភាគរយ ។
ប្រភពដដែលបានបន្តទៀតថា សម្រាប់វិស័យអចលនទ្រព្យវិញ គឺមានចំណែកវិនិយោគសរុប១១,២ភាគរយ, សេវាកម្មស្នាក់នៅ១០,១ភាគរយ, កសិកម្មមាន៩,២ភាគរយ, ថាមពល៦,២ភាគរយ, សំណង់៥,៨ភាគរយ ហើយវិស័យផ្សេងៗ គឺមាន១១,៩ភាគរយ ។
វិស័យទាំងនោះបានកំពុងតែទាក់ទាញអ្នកវិនិយោគទុនមកពីចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ កាណាដា និងអង់គ្លេសជាដើម ៕ ដោយ ៖ សរ សុជាតិ
ចែករំលែកព័តមាននេះ