![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/dd24d860e8150d181e18de81cb248b06-scaled.jpg)
ទូរទស្សន៏ ហង្សមាស ដាក់ឈុតធំ ! ប្រដាល់គុនខ្មែរអន្តរជាតិ ដណ្តើមខ្សែក្រវាត់មាស ៤ នៅលើសង្វៀនតែមួយ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ ស្ថានីយទូរទស្សន៍ ហង្សមាស…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ ស្ថានីយទូរទស្សន៍ ហង្សមាស…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ ស្ថានីយទូរទស្សន៍ ហង្សមាស បានប្រារព្ធពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER នៅផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ដែលមិនត្រឹមតែបង្ហាញខ្លួនកីឡាករកំពូលៗដែលនឹងត្រូវឡើងប្រកួតនោះទេ ថែមទាំងមានការចូលរួមពីតារាចម្រៀងល្បីៗ របស់ផលិតកម្មរស្មីហង្សមាស ផងដែរ ។
មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិដ៏មហស្ចារ្យបំផុត ដំបូងគេបង្អស់ក្នុងប្រវត្តសាស្ត្រទូរទស្សន៍ ហង្សមាស មានឈ្មោះថា XTREME CAMBODIA KUN KHMER ដណ្តើមខ្សែក្រវាត់មាស ៤ នៅលើសង្វៀនតែមួយ ដែលនឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៣ រសៀលតទៅ នៅសង្វៀន VIP ម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ ហង្សមាស HDTV ( ព្រែកឯង) ។
កំពូលអធិរាជអ្នកប្រយុទ្ធគុនខ្មែរ ទាំង ៧ នឹងត្រូវតតាំងប្រយុទ្ធជាមួយកំពូលអធិរាជគុនចម្រុះទាំង៦ ជាតិសាសន៍មកពីជុំវិញពិភពលោក ! ។
គូដណ្តើមខ្សែក្រវាត់មាសទាំង ៤ រួមមាន ៖
(ដៃភ្លើង ជើងរន្ទះ) រឿង សោភ័ណ្ឌ VS ហ័ង យន័ចឺ (នាគភ្លើងក្រញាំពឹស) (ចិន)
(នាយសង្ហាគុនខ្មែរ) ឡៅ ចន្ទ្រា VS ម៉ូតាសា សីហ្វីហ្វាដ (គីងកុងឆ្លងដែនរន្ទះជើងផ្តាច់ព្រលឹង) (អ៊ីរ៉ង់)
(នាគ មាស បន្ទាយមានជ័យ) ឃឹម បូរ៉ា VS អាគីហ្វ ហ្គូលូហ្សាដា (អាស៊ែប៉ៃហ្សង់)
(កំពូលអ្នកលេងចិត្តសាស្ត្រគុនខ្មែរ) ប៊ឺត សង្ឃឹម VS ហ៊ីឆាំ ប៊ូឡារី (ម៉ារុក)
គូមិត្តភាពអន្តរជាតិ រួមមាន ៖
(ហនុមាន ដែនសមុទ្រ) ធុន ផានិត VS ធៀន លីមីន (នាគសរពិឃាដ) (ចិន)
(រាជសីក្រញាំដែក) ឡោ សំណាង VS ភេត ភិតសានូលុក (ខ្លាជំទង់ពេញកម្លាំង) (ថៃ)
(កូននាគគុនខ្មែរ) រិន ដេវីត VS ហ្វ្រេ កាស្ត្រូ ហ្គង់ហ្សាឡេស (ស៊ុយអែត)
ទស្សនិកជនទាំងអស់ អាចចូលរួមទស្សនាផ្ទាល់ដោយសេរី នៅថ្ងៃសៅរ៍ ទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៣ រសៀលតទៅ នៅសង្វៀន VIP ម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ ហង្សមាស HDTV ( ព្រែកឯង) ។ XTREME CAMBODIA KUN KHMER ឧបត្ថម្ភផ្ដាច់មុខដោយ ៖ CAMBODIA BEER បង្កើនភាពស្និទស្នាល ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ