ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមពិត! វីដេអូសត្វ​ខ្លា​រក​ចំណី និង​ចង់​ខាំ​សត្វ​ឆ្កែ នៅស្រុក​កំចាយមារ ជា​វី​ដេ​អូ​ដែលកើតឡើងនៅ​ឯ​បរទេសសោះ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ស្រាវជ្រាវ​ឃើញ​ថា មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​បង្ហោះ​ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​នូវ​វី​ដេ​អូ ដែល​មាន​សកម្មភាព​សត្វ​ខ្លា​ចូល​មក​រក​ចំណី និង​ចង់​ខាំ​សត្វ​ឆ្កែ ក្នុង​ឃុំ្ម​ស្មោង​ខាងត្បូង…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ស្រាវជ្រាវ​ឃើញ​ថា មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​បង្ហោះ​ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​នូវ​វី​ដេ​អូ ដែល​មាន​សកម្មភាព​សត្វ​ខ្លា​ចូល​មក​រក​ចំណី និង​ចង់​ខាំ​សត្វ​ឆ្កែ ក្នុង​ឃុំ្ម​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ដែល​វី​ដេ​អូ​នេះ​បាន​កើតឡើង នៅ​ឯ​បរទេស មិនមែន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ។

នេះបើតាមនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានបង្ហោះនាថ្ងៃទី២៥ ខែមិថុនានេះ ។ តាម​ការ​ស្រាវជ្រាវ​វី​ដេ​អូ​នេះ ត្រូវ​បាន​សារព័ត៌មាន​បរទេស​បាន​ផ្សាយ​តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០២៤ មក​ម្លេះ ។

នាយកដ្ឋាន សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា រាល់​ការ​បង្ហោះ​ខ្លឹមសារ រូបភាព ឬ​វី​ដេ​អូ​ណាមួយ សូម​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ប្រភព និង​កន្លែង​កើតហេតុ ចៀសវាង​ការ​ភាន់ច្រឡំ​ពី​សាធារណជន ។

បន្ថែម​ពី​នោះ​ក៏​សូម​ពិនិត្យ និង​ពិចារណា​ឲ្យ​បាន​ច្បាស់​នូវ​គោលបំណង​ក្នុង​ការ​បង្ហោះ​ខ្លឹមសារ​រូបភាព ឬ​វី​ដេ​អូ​ណាមួយ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ភ្ញាក់ផ្អើល​ក្នុង​ន័យ​ទាញ​យក​ការ​ចាប់អារម្មណ៍ ឬ​ប្រជាប្រិយភាព ឬ​កេង​ចំណេញ​ផលប្រយោជន៍​មក​បុគ្គល ។

រាល់​ការ​បង្ហោះ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុលសង្គម ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គឺជា​អំពី​ខុសច្បាប់ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ