ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ ! សាលារៀន១០កន្លែងនៅមណ្ឌលគីរី មានបន្ទប់សុខភាព

3 ខែ មុន
  • មណ្ឌលគិរី

សាលារៀន​ចំនួន​១០ ដោយនៅ​ក្នុង​នោះ​វិទ្យាល័យ​ចំនួន​៥ និង​បឋម​សិក្សា​ចំនួន​៥​ នៅ​ខេត្ត​មណ្ឌល​គី​រី នឹង​ទទួល​បានបន្ទប់​សុខភាព​ថ្មី​ដែល​បំពាក់​ទៅ​ដោយ​គ្រែ​អ្នកជំងឺ សម្ភារៈសង្គ្រោះ​បឋម និង​កញ្ចប់​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ក្មេង​ស្រី​ជំទង់ ​។ សាលារៀន​ទាំងនេះ​ អាច​ទទួល​បាន​ឱកាស​បែប​នេះ…

សាលារៀន​ចំនួន​១០ ដោយនៅ​ក្នុង​នោះ​វិទ្យាល័យ​ចំនួន​៥ និង​បឋម​សិក្សា​ចំនួន​៥​ នៅ​ខេត្ត​មណ្ឌល​គី​រី នឹង​ទទួល​បានបន្ទប់​សុខភាព​ថ្មី​ដែល​បំពាក់​ទៅ​ដោយ​គ្រែ​អ្នកជំងឺ សម្ភារៈសង្គ្រោះ​បឋម និង​កញ្ចប់​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ក្មេង​ស្រី​ជំទង់ ​។

សាលារៀន​ទាំងនេះ​ អាច​ទទួល​បាន​ឱកាស​បែប​នេះ ​គឺ​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង មន្ទីរ​សុខាភិបាល មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តមណ្ឌលគិរី សហការ​ជាមួយនឹងមូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន (UNFPA) ប្រចាំ​កម្ពុជា ។

អង្គការ UNFPA បាន​អះអាង​ថា គំនិត​ផ្តួចផ្តើម​នេះ​ បង្កើត​ឡើង​ក្នុង​ន័យ​ធានា​ថា សិស្សានុសិស្ស​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ទទួល បាន​ព័ត៌មាន​ និង​សេវា​ថែទាំ​សុខភាព​បន្ត​ពូជ​ជា​សារវន្ត ការ​អប់រំ​សុខភាព និង​ការ​សង្គ្រោះ​បឋម​នៅ​ក្នុង​សាលារៀន​របស់​ពួក​គេ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា មណ្ឌលគិរី គឺជា​ខេត្ត​ដំបូង​គេ ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​អនុវត្ត​គំរូ​នៃ​ការ​អប់រំ​ និង​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​បែប​នេះ ។ ប្រភព​ដដែល​បាន​បន្ត​ថា តាម​រយៈ​ការ​បង្កើត​បន្ទប់​សុខភាព ​នៅ​តាម​សាលារៀន​ទាំងនេះ គឺ​កំពុង​តែ​វិនិយោគ​លើ​អនាគត​អ្នក​ជំនាន់ និង​ផ្តល់​អំណាច​ឱ្យ​ពួក​គេ​ទទួលខុសត្រូវ​លើ​សុខភាព និង​សុខុមាលភាព​របស់​ពួក​គេ​ផងដែរ​ ។

ប្រភព​ដដែល​សង្កត់ធ្ងន់​ថា នៅ​ពេល​ដែល​យុវជន​មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព​បន្ត​ពូជ ការ​ថែទាំ​សុខភាព​សំខាន់​ៗ និង ព័ត៌មាន​ត្រឹមត្រូវ​នៅ​ក្នុង​សាលារៀន នោះ​ពួក​គេ​អាច​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការ​យល់​ដឹង​ជំនះ​រាល់ឧបសគ្គ និង​ផ្តោត​លើ​ការ​សិក្សា​របស់​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង​ ។

លោក លី សា​មិ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ភាព​ជាដៃគូ​ជាមួយ UNFPA និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ ។ លោក​បាន​អះអាង​ថា ការចូលរួម​ចំណែក​របស់​មន្ទីរ​សុខាភិបាលបាន​នឹង​កំពុង​អនុញ្ញាត​ឱ្យ​មាន​សិស្សានុសិស្ស​កំពុង​អនុញ្ញាត​ឱ្យ​មាន​សិស្សានុសិស្ស​បាន​ទទួល​សេវា​នៅ​បន្ទប់​សុខភាព​នៅ​តាម​សាលារៀន ហើយ​កិច្ចការ​នេះ​ជំរុញ​ឱ្យ​ការ​ទទួល​បាន​សេវា​យុវវ័យ​ នៅ​តាម​មណ្ឌល​សុខភាពកាន់តែ​ប្រសើរ​ ។

លោក​បាន​បន្ត​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ ​មាន​ប្រសិទ្ធភាព​គាំទ្រ​ដល់​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ កសាង​ធនធានមនុស្ស ដែល​តម្រូវ​ឱ្យ​មានការ​ផ្តល់​អាទិភាព​ដល់​សុខភាព​សិស្ស រួម​ទាំង​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ