ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ចោទប្រកាន់ ចិន​៥​នាក់ និង​ជប៉ុន​ម្នាក់ ពី​បទ​ជួញដូរ រក្សា​ទុក និង​ដឹក​ជញ្ជូន​គ្រឿងញៀ.ន និង​បទ​សម្អាត​ប្រាក់

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​បើក​ការ​ស៊ើប​លើ​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន​៤​នាក់ និង​ជនជាតិ​ជប៉ុន​ម្នាក់ ពាក់​ពន្ធ​ករណី រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​បើក​ការ​ស៊ើប​លើ​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន​៤​នាក់ និង​ជនជាតិ​ជប៉ុន​ម្នាក់ ពាក់​ពន្ធ​ករណី រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ប្រមាណ​១៤៨ គីឡូក្រាម និង​សម្អាត​ប្រាក់ ដោយ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ រួច​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ការ​ចោទប្រកាន់​លើ​ជនបរទេស​ចំនួន ៥​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ប្រមាណ​១៤៨ គីឡូក្រាម របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤​នេះ ។

អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ សមត្ថកិច្ច នៃ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ចំណុច​ទីតាំង​ទី​១ លើ​ផ្លូវ​បេតុង ភូមិ​ព្រែក​រាំង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទីតាំង​ទី​២ នៅ​ចំណុច បុរី​អ័​រ​គី​ទេ ផ្ទះ​លេខ BRC 003 ផ្លូវ​ផ្កាក្រវ៉ាន់ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ទីតាំង​ទី​៣ នៅ​ចំណុច​ខុន​ដូរ 8 PRECIOUS RUBY (​បន្ទប់​លេខ​៥០៣) ផ្លូវ​លេខ​៣២០ ភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​៣​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ និង​ទីតាំង​ទី​៤ នៅ​ចំណុច​បុរី​អ័​រ​គឺ​ខេ ផ្ទះ​លេខ BSG-091 ផ្លូវ The Greenery ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ន ។

ក្នុង​រង្វង់​ប្រតិបត្តិការ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ និង​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ ៖
១.​ឈ្មោះ FAN YUAN KUEI (​ហ្វា​ន យាន​គួ​យ​) ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ជនជាតិ​ចិន
២.​ឈ្មោះ FANG CHENG JUN (​ហ្វា​ង និង​ជី​ន​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ចិន
៣.​ឈ្មោះ HSU CHENG HAO (​ស៊ូ ឈិ​ន​ហៅ​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន
៤.​ឈ្មោះ HUANG HEJIAN (​ហឹ​ង ហឺ​ជៀន​) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន
៥.​ឈ្មោះ NOMORA SOKICHI (​ណូ​ម៉ូ​រាំ សួគ៌​ជី​) ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ជនជាតិ​ជប៉ុន ។

នូវ​សារធាតុ​ញៀន​ជា​ប្រភេទ កេ​តា​មីន ទម្ងន់ ១៤៥.៨១៦,៨០ ក្រាម និង​សារធាតុ​ញៀន​មិន​ច្បាស់លាស់ ទម្ងន់ ១.៩៤៤ ក្រាម ព្រមទាំង​ភស្តុ​តាង មួយ​ចំនួន​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់ ។ បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែកឯ​បក្ខពួក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខាងលើ​សមត្ថកិច្ច​បាន​នឹង​កំពុង​ស្រាវជ្រាវ​បន្ត ។

ក្រោយ​ពី​បាន​ទទួល និង​ពិនិត្យ​លើ​សំណុំរឿង​នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង ០៥ នាក់​ខាងលើ និង​បក្ខពួក ពី​បទ ជួញដូរ​, រក្សា​ទុក​, ដឹក​ជញ្ជូន​, និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​សំអាត​ប្រាក់ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤០ មាត្រា ៤៥ មាត្រា ៤៨ នៃ​ច្បាប់​ស្តី​ពី ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​តាម​ការ​គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ