ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ពូថៅ​វាយ​លើ​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​វេលា​ម៉ោង​១៥៖៣០​នាទី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​វេលា​ម៉ោង​១៥៖៣០​នាទី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​នាយកដ្ឋាន សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សារី ធារ​ក្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ អាសយដ្ឋាន​ភូមិ​គក​ក្របី ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃា​.​ត​កម្ម ។

សូម​ជម្រាប​ថា នៅ​វេលា​ម៉ោង​ប្រហែល​២១​និង​២០​នាទី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​ប៉ុនប៉ង​ឃា​.​ត​កម្ម នៅ​ចំណុច​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម លើ​ជន​រង​គ្រោះ​ឈ្មោះ ព្រួយ សុខ​ណា​ង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្តាយ​ឈ្មោះ វ៉​ន វ​ណ្ណើ អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ឈ្មោះ ព្រួយ សំណាង និង​ឈ្មោះ វ៉​ន វ​ណ្ណើ​ន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

តាម​ចម្លើយ​សាកសួរ​បឋម​របស់​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​បាន​ពូថៅ ទៅ​វាយ​អតីត​ប្រពន្ធ​ឈ្មោះ ព្រួយ សុខ​ណា​ង និង​អតីត​ម្តាយក្មេក​ឈ្មោះ វ៉​ន វ​ណ្ណើ ដែល​ទើប​លេង​លះ​គ្នា​រយៈពេល​ប្រហែល​០១​ខែ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន នាយ​ដ្ឋា​ន​បាន​ប្រគល់​ជនសង្ស័យ​ខាងលើ ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ