ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​វី​ដេ​អូ​ភ្ជាប់​សំឡេង​ផ្ទុះ.​អា​.​វុ​.​ធ​នាំ​ឱ្យ​ភាន់ច្រឡំ ឃាត់​និង​ឱ្យសុំ​ទោស​ជា​សាធារណៈ

3 ខែ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ ស្ដ្រី​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​ភ្ជាប់​ជាមួយ​និង​សំឡេង​ផ្ទុះអាវុធ ដែល​នាំ​ឱ្យ​មានការ​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​សន្ដិសុខ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ធ្វើ​កិច្ចសន្យា និង​សុំ​ទោស​ជា​សាធារណៈ​តាមបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ បន្ទាប់​ពី​មាន​ស្ដ្រី​ម្នាក់​បង្ហោះ​វី​ដេ​អូ ដែល​ជា​ម្ចាស់​គណនី…

​ខេត្តសៀមរាប ៖ ស្ដ្រី​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​ភ្ជាប់​ជាមួយ​និង​សំឡេង​ផ្ទុះអាវុធ ដែល​នាំ​ឱ្យ​មានការ​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​សន្ដិសុខ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ធ្វើ​កិច្ចសន្យា និង​សុំ​ទោស​ជា​សាធារណៈ​តាមបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

បន្ទាប់​ពី​មាន​ស្ដ្រី​ម្នាក់​បង្ហោះ​វី​ដេ​អូ ដែល​ជា​ម្ចាស់​គណនី TikTok ភ្ជាប់​ជាមួយ​សំឡេង​ផ្ទុះអាវុធ នាំ​ឱ្យ​មានការ​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​សន្ដិសុខ នៅ​ថ្ងៃ​ទី ២២ មិថុនា ២០២៤ ដោយ​មានការ​ចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ឃាត់ខ្លួន​យក​មក​ធ្វើការ​សួរនាំ ។

លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ នេះ​ថា ក្រោយ​ឃើញ​ស្ដ្រី​ម្នាក់​បង្ហោះ​វី​ដេ​អូ ដែល​ជា​ម្ចាស់​គណនី TikTok ភ្ជាប់​ជាមួយ​សំឡេង​ផ្ទុះអាវុធ​នាំ​ឱ្យ​មានការ​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​សន្ដិសុខ​នោះ​ត្រូវ​បាន​គេ​ចែកចាយ លោក​និង អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ​បន្ទាន់​លើ​ករណី​នេះ​ភ្លាម ។

ជា​លទ្ធផល នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​បាន​ហៅ​ឈ្មោះ ហម ផល់ ភេទ​ស្រី អាយុ ២៥​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ផុង ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប អាសយ​ដ្ឋាន​បច្ចុប្បន្ន ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ជា​បុគ្គលិក​លក់​ចាប់ហួយ គឺជា​ម្ចាស់​គណនី Tik Tok ឈ្មោះ Srey Pol952 ដែល​បាន​បង្ហោះ​វី​ដេ​អូ អម​ដោយ​សម្លេង​ផ្ទុះអាវុធ លើ​បណ្ដាញ​សង្គម Tik Tok មក​សាកសួរ​នៅ​កន្លែង​សមត្ថកិច្ច ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ដ្រី​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា នៅ​អំឡុង​ឆ្នាំ​២០២២ ខ្លួន​បាន​បង្កើត​គណនី Tik Tok ឈ្មោះ Srey Pol952 ដេ​ី​ម្បី​លេង​កម្សាន្ដ​។ ក្រោយមក អំឡុង​ឆ្នាំ​២០២៣ ខ្លួន​បាន​ថត​នៅ​លើ​ដងផ្លូវ​សាធារណៈ​ចំណុច​កន្លែង​ហាង​ខ្លួន​លក់​ចាប​ហ៊ួ​យ មាន​រយៈពេល​១០​វិនាទី ជា
លក្ខណៈ​ដូច​មានការ​ភ័យ​ស្លន់ស្លោ អម​ដោយ​សម្លេង​ផ្ទុះអាវុធ ដោយ​សម្លេង​នោះ គឺ​ខ្លួន​បាន​ទាញ​យក​ពី​គណនី Tik Tok (​មិន​ចាំ​ឈ្មោះ​) ក្នុង​ចេតនា​បង្ហោះ​លេង​ប៉ុណ្ណោះ​។

លុះដល់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ស្រាប់តែ​ខ្លួន​បានឃើញ​គណនី TikTok របស់​ខ្លួន បាន​ធ្វើការ​លោត​រំលឹក​វី​ដេ​អូ​ចាស់​ដែល​បាន​បង្ហោះ​ខាងលើ​ម្តងទៀត ពេល​នោះ​ខ្លួន​ក៏​បាន​បង្ហោះ​លេង​សារ​ជា​ថ្មី ដែល​មាន​អ្នក​ចូល​មើល​ច្រើន ដោយ​ខ្លួន​ពុំ​បាន​គិតដល់​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​នោះ​ទេ​។

ក្រោយ​បញ្ចប់​ការ​សួរនាំ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ និង​ឱ្យ​ថត​ជា​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ​ឡើង​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ