ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅតែមាន ! ចាប់ខ្លួន​និស្សិត​ម្នាក់ដែលមេខ្លោ​ង​អូស​ទាញ និង​បញ្ជា​ឱ្យ​ទទួល​ប្រាក់​ករណី​ឆបោ.ក​​ប្រជាពលរដ្ឋ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​លើ​ករណី​ឆបោក​ប្រាក់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះនាថ្ងៃទី២៤…

0:00
0:00

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​លើ​ករណី​ឆបោក​ប្រាក់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះនាថ្ងៃទី២៤ ខែមិថុនានេះ ។

ការ​បង្ក្រាប​នេះ ចាប់ខ្លួន​បាន ជនសង្ស័យ​១​រូប ឈ្មោះ ក​.​រ​.​ស ភេទ​ប្រុស ជនជាតិ​ខ្មែរ ជា​និស្សិត មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ធំ ត្រូវ​បាន​ជនល្មើស​ដែល​ជា​មេ​ខ្លោង​អូស​ទាញ និង​បញ្ជា​ឱ្យធ្វើ​សកម្មភាព​ទទួល​ប្រាក់​ទទួល​បាន​ពី​អំពើ​ឆបោក​ពី​ប្រជាពលរដ្ឋ តាម​រូបភាព​វិនិយោគ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Telegram ហើយ​បំ​លែងជា​រូបិយប័ណ្ណ​ឌី​ជី​ថ​ល ​(Cryptocurrentcy) តាម​កម្មវិធី Binance ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​នីតិវិធី​បន្ត ។

នាយកដ្ឋាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​អូស​ទាញ​ពី​ជនអនាមិកក្នុង​ការ​វិនិយោគ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​មធ្យោបាយ​ឆបោក ដែល​នាំ​ឱ្យ​ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ និង​ខាតបង់​ប្រាក់ ហើយ​សូមកុំ​ធ្វើ​ជា​បុគ្គលិក ឬ​ភ្នាក់ងារ​ទទួល​ប្រាក់​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​បណ្តាល​ឱ្យ​ខ្លួន​ក្លាយជា​សហចារី និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ