ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតែនេសាទសុខៗស្រាប់តែរលកធំៗមក ធ្វើឲ្យលិចទូក តែសំណាងសង្រ្គោះមនុស្សទាន់ពេល

3 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជា​នេសាទ នៅ​ភូមិ​កោះ​ខ្យង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជា​នេសាទ នៅ​ភូមិ​កោះ​ខ្យង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ ទូក​មង​ក្ដាម​១​គ្រឿង មាន​បណ្ដោយ​១៥ ម៉ែត្រ និង​ទទឹង ៣.៨ ម៉ែត្រ ពណ៌​បៃតង​លាយ​ក្រហម បាន​លិច នៅ​ចំណុច Lat=10°28’12″N Long=103°52’10″E (​ខាងកើត​កោះ​ថ្មី ចម្ងាយ ៥ម៉ៃ​ល៍​) ។

បើ​តាម​អ្នកនេសាទ​ដែល​បាន​ជួយ​សង្គ្រោះ​ទូក​នេសាទ ដែល​រង​ការ​លិច នៅ​ក្នុង​លំហ​សមុទ្រ ខណៈ​កំពុងធ្វើការ​នេសាទ​បាន​បញ្ជាក់​ថា មូលហេតុ បណ្តាល​ឲ្យ​ទូក​នេសាទ​ខាងលើ​នេះ​លិច កំពុងធ្វើការ​នេសាទ​មង​ក្តាម បាន​ជួប​ខ្យល់​កន្ត្រាក់ បង្ក​ជា​រលក​ធំ​ៗ វា​.​យ​សន្ធាប់​ផ្ទួន​ៗ បណ្តាល​ឲ្យ​ទូក​លិច​តែ​ម្តង​ទៅ ។

តាម​ប្រភព​ខាងលើ បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​លើ​ទូក​មាន​មនុស្ស​ចំនួន​៤​នាក់ ។ នៅ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់ ត្រូវ​បាន​ទូក​នេសាទ នៅ​ជិត​កន្លែង​កើតហេតុ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​សុវត្ថិភាព ។

បច្ចុប្បន្ន ក្រុម​អ្នកនេសាទ​កំពុង​ជួយ​សណ្តោង​យក​ទូក​មក​កាន់​ទឹក​រាក់ ដើម្បី​ស្រង់​ឡើង​វិញ ។ ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ប្រមាណ​ជាង​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​បង្ក​ជា​ព្យុះ ខ្យល់​ក​ន្ទ្រា​ក់ នៅ​លំហ​សមុទ្រ​រលក​ខ្ពស់​ៗ បង្ក​ការ​លំបាក​ដល់​ប្រជា​នេសាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ