ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ធ្វើ​សកម្មភាព​ដដែល​ៗបាន​ទៀតហើយ​ «បន្លំ​​ចូល​លួច​លុយ​កន្លែង​​​វី​ង​»​

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​ និង​បើក​«​វី​ង​វេរ​លុយ​» មួយ​កន្លែង ​ត្រូវ​បាន​​ក្រុម​ចោរ​ដែល​គេ​សង្ស័យ​ជា​ក្រុម​មុខសញ្ញា​ដដែល​ៗ​បាន​បន្លំ​ចូល​លួច​យក​លុយ​ដុល្លា​រនិ​ង​លុយ​ខ្មែរ​អស់​ជា​ច្រើន កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា នៅ​ភូមិ​ថ្កូវ សង្កាត់​ក្ដុល​ដូនទាវ…

ខេត្តបាត់ដំបង ​៖  ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​ និង​បើក​«​វី​ង​វេរ​លុយ​» មួយ​កន្លែង ​ត្រូវ​បាន​​ក្រុម​ចោរ​ដែល​គេ​សង្ស័យ​ជា​ក្រុម​មុខសញ្ញា​ដដែល​ៗ​បាន​បន្លំ​ចូល​លួច​យក​លុយ​ដុល្លា​រនិ​ង​លុយ​ខ្មែរ​អស់​ជា​ច្រើន កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា នៅ​ភូមិ​ថ្កូវ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សមាសភាព​ក្រុម​ចោរ​អាច​មាន​បក្សពួក​លើស​ពី​០២​នាក់​បាន​បន្លំ​ចូល​លួច​លុយ​នៅផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ ​និង​កន្លែង​«​វី​ង​វេរ​លុយ​»​ របស់​ជន​រង​គ្រោះ​ឈ្មោះកាំ​ង សៃ​លី ភេទស្រី​ អាយុ​៦១​ឆ្នាំ ដោយ​លួច​យក​លុយ​ខ្មែរ​អស់​ចំនួន​០៣​លាន​រៀល និង​លុយ​ដុល្លា​រអស់​ចំនួន​១,៥០០​ដុល្លា​រ​អា​មេ​រិ​ក រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ ។ ​ បើ​តាម​ប្រភព​ព័​ត៌​មាន​ដែល​បាន​ស្រង់​សម្ដី​ជន​រង​គ្រោះ មុន​ពេល​កើតហេតុ មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ខាង​មុខ​ផ្ទះ រួច​ចុះ​ទៅ​រក​ទិញ ​«​ខ្ទឹម​»​។

ប្រភព​បាន​ឲ្យ​ដឹង​ថា  ស្ត្រី​នោះ​បាន​ធ្វើ​ជា​រើស​ខ្ទឹម ដោយ​ពន្យា​រពេល​យ៉ាង​យូរ បន្តិច​ក្រោយ​ក៏​មាន​បុរស​ម្នាក់​ពាក់​មួ​យក​ន្តឹប​ដើរ​ចូល​ទៅ រួច​បន្លំ​ចូល​បន្ទប់​«​វី​ង​វេរ​លុយ​» ប្រមូល​លុយ​ច្រក​ថង់​រួច​ដើរ​ចេញ​មក​ក្រៅ​យ៉ាង​លឿន និង​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។

​ក្រោយ​ជន​ដៃដល់​ចេញ​ផុត ស្ត្រី​ម្នាក់​ដែល​ទិញ​ «​ខ្ទឹម​» ​ក៏​បាន​ស្ទុះស្ទារ​ដើរ​ចេញ​ក្រៅ ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន​ដូច​ផ្លេកបន្ទោរ​ដែរ​ ។  សកម្មភាព​ក្រុម​ចោរ​ដែល​ប្រើ​ល្បិច​បន្លំ​ចូល​លួច​លុយ​នេះ ក៏​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់ផ្ទះ​ដែរ​ ។ ​​

នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​បុរស​ម្នាក់​ពាក់​មួ​យក​ន្តិ​ច​ព​ណ៌​​ខ្មៅ ពាក់អាវ​ព​ណ៌.​ស​ដៃ​វែង ​និង​ស្លៀកខោ​ខូវប៊យ​ជើងវែង ដើរ​ចេញ​ក្រៅ​ជាមួយ​ថង់​ដាក់​លុយ​កាន់​នៅ​ក្នុង​ដៃ​ផង​ដែរ​ ។ ​បើ​តាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​បឋម​ថា ក្រុម​ចោរ​បន្លំ​ចូល​លួច​លុយ​កន្លែង​«​វី​ង​វេរ​លុយ​»​នេះ គឺជា​មុខ​សញ្ញា​ក្រុម​ចោរ​ញី​ឈ្មោល​ដដែល​ៗ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​នៅ​កន្លែង​«​ទ្រូ​ម៉ា​នី​»​នៅ​ជិត​វិមាន​សព ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង និង​នៅ​កន្លែង​ «​វី​ង​វេ​រលុយ​» ភូមិ​ស្នឹង​លិច ឃុំ​ស្នឹង ស្រុក​បាណ​ន់ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ដោយ​មួយ​កន្លែង​ៗ លួច​យក​អស់​រាប់​ពាន់​ដុល្លា​រ ។ 

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ហាក់​កំណត់​មុខសញ្ញា​នេះ មិន​ទាន់​បាន​ជាក់លាក់​នៅ​ឡើយ​​ទេ  គ្រាន់តែ​ដាក់​ការ​សង្ស័យ​ថា ក្រុម​នេះ​អាច​ជា​មុខសញ្ញា​ដដែល​ៗ មាន​ច្រើន​នាក់ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​ចូលរួម​ផង ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ