ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយករណី​កា​.​ប់យក​ម៉ូតូ នៅ​ក្រុង​បាន​លុង ​ដែលរត់ទៅដល់ខេត្តព្រះសីហនុ

3 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ស្រាវជ្រាវ​ករណី​កា​.​ប់យក​ម៉ូតូ នៅ​ក្រុង​បាន​លុង​, ដោយ​ជនសង្ស័យ​៣​នាក់ ត្រូវ​ចាប់ខ្លួន​បាន​នៅ​ក្រុងព្រះសីហនុ ។ នេះបើយោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ…

ខេត្តរតនគិរី ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ស្រាវជ្រាវ​ករណី​កា​.​ប់យក​ម៉ូតូ នៅ​ក្រុង​បាន​លុង​, ដោយ​ជនសង្ស័យ​៣​នាក់ ត្រូវ​ចាប់ខ្លួន​បាន​នៅ​ក្រុងព្រះសីហនុ ។ នេះបើយោងតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ  បានបង្ហោះ ។

កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កា​.​ប់យក​ម៉ូតូ​) នៅ​ត្រង់​ចំណុច​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង ខេត្តរតនគិរី បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុ​ក​ដា​ឌ្រី​ម ពណ៌​ខ្មៅ បាន​ធ្វើ​សកម្មភាព​យក​កាំ​បិ​.​ត​ផ្គា​.​ក់​កា​.​ប់​ប្លន់​យក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ព៌​ណ​ខ្មៅ ឆ្នាំ​ផលិត​២០១៩ ផ្លា​ក​លេខ​1E-3901 ០១​គ្រឿង ពី​ជន​រង​គ្រោះ​ឈ្មោះ សូ​ស​ន្ទ វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសស្រាល ។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួរ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​កម្លាំង​ជំនាញ បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ស្រាវជ្រាវ​តាម​នីតិវិធី រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ។

ជាក់ស្តែង លុះ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បន្ត​ដឹកនាំ​សហការ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ៖ ទី​១៖ ឈ្មោះ លី លាង​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ទី​២ ៖ ឈ្មោះ គង់ ទី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ទី​៣៖​ឈ្មោះ មុំ សីហៈ ភេ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ។ ឃាត់ខ្លួន​បាន​ត្រង់​ចំណុច​ក្រុម​១៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំ​បិ​.​ត​ផ្គា​.​ក់​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ប្រាកដ​មែន ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ