ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​អនុវត្ត​ច្បាប់​ករណី​ឃា​.​ត​កម្ម ដែល​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ស្តី​ពី​ចំណាត់ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​សំណុំរឿង​ឃា​.​ត​កម្ម ដែល​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ គូសបញ្ជាក់​ជូន​សាធារណជន​នូវ​ចំណុច​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ករណី​បា​.​ញ់​ប្រហារ​ដ៏​សាហា.វ​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ស្តី​ពី​ចំណាត់ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​សំណុំរឿង​ឃា​.​ត​កម្ម ដែល​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ គូសបញ្ជាក់​ជូន​សាធារណជន​នូវ​ចំណុច​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ករណី​បា​.​ញ់​ប្រហារ​ដ៏​សាហា.វ​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា និង​ចំណាត់ការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​នេះ ។

ដូច​ខាងក្រោម ៖ ទី​១-​ក្រសួងយុត្តិធម៌​បាន​តាមដាន​ដោយ​យកចិត្ត​ដាក់​បំផុត​លើ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ករណី​ខាងលើ​នេះ ដើម្បី​ធានា​ថា ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ​«​ត្រឹមត្រូវ​» និង​ដោយ​«​ម៉ឺងម៉ាត់​» នៅ​ក្នុង​ករណី​នេះ​ពិសេស​ធានា​ថា ជនល្មើស​ដាច់ខាត​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ដោយ​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​ការ​បន្ធូរបន្ថយ​ណាមួយ​ឡើយ អ្នក​មិន​ពាក់ព័ន្ធ​ត្រូវ​ទទួល​បាន​នូវ​យុត្តិធម៌​តាម​ច្បាប់ ហើយ​ជន​រង​គ្រោះ​ដាច់ខាត​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌ ដោយ​ត្រឹមត្រូវ​តាម​ច្បាប់ ។

ទី​២-​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ និង​បន្ទាប់​មក នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤, អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា ក្នុង​សំណុំរឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ពី ៖ (១)-​បទ​ឃា​.​ត​កម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​, (២)-​បទ​ប៉ុនប៉ង​ឃា​.​ត​កម្ម (​ឬ​បទ​ឃា​.​ត​កម្ម​មិន​បាន​សម្រេច​) តាម​មាត្រា ២៧ និង​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ និង​(៣)-​បទ​ប្រើប្រាស់​អា​វុ​.​ធ​ដោយ​ខុសច្បាប់ តាម​មាត្រា​២០​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អា​វុ​.​ធ​គ្រឿងផ្ទុះ និង គ្រា​.​ប់​រំសេវ​ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​៦ ខែ​ទៅ​២​ឆ្នាំ ។

ជាមួយ​គ្នា​នេះ​, អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​នូវ​បុគ្គល​ពីរ​រូប​ទៀត រួម​មានឈ្មោះ សាន សុខ​ចំរើន ហៅ​ឆ្អឹង និង​ឈ្មោះ ទិន ទូច ហៅ​រ៉ា​ដូ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ និង​ភស្តុ​តាង​ដែល​បង្ហាញ​ថា បុគ្គល​ពីរ​រូប​នេះ មិន​មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ឃា​.​ត​កម្ម​ខាងលើ ។

ទី​៣-​ផ្អែក​លើ​បទចោទប្រកាន់ និង​ការ​បំបែកសំណុំរឿង​ជា​ពីរ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ជនល្មើស​ឈ្មោះ ស្រី ស៊ី​ណា នឹង​ត្រូវ​កាត់ទោស​ដោយ​សាលក្រម​ចំនួន​២ សម្រាប់​សំណុំរឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ហើយ​អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ ក្នុង​សំណុំរឿង​នីមួយ​ៗ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ស្នើ​សុំ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ​មាន​វិធានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​«​ម៉ឺងម៉ាត់​» ចំពោះ​ករណី​សំណុំរឿង​ទាំង​ពីរ​នេះ និង​ស្នើ​សុំ​ថា ទោស​ដែល​ចេញ​លើ​សំណុំរឿង​ទាំង​ពីរ​ខាងលើ​នេះ​នឹង​មិន​ត្រូវ​ស្រូប​បញ្ចូល​គ្នា​ឡើយ ដើម្បី​ធានា​ដល់​គោលការណ៍​«​សម​ទ​ណ្ឌោ​» ទៅ​តាម​ច្បាប់ ចំពោះ​ករណី​នៃ​ការ​បា​.​ញ់​ប្រហារ​ខាងលើ ។

ទី​៤-​ការ​ចោទប្រកាន់​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​អង្គហេតុ និង​ភស្តុ​តាង​ដែល​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគរបាល និង​អយ្យការ​អម​សា​សា​ដំបូង​រាជធានី​ភ្នំពេញ ។ សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដែល​មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ដោយ​ផ្អែក​តាម​ច្បាប់​ជា​ធរមាន ហើយ​ជនល្មើស​ក៏​ត្រូវ​បាន​ចៅក្រម​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​បញ្ជាក់​ជូន​ថា ក្នុង​ករណី​មានការ​ស្រាវជ្រាវ​រក​ឃើញ​ភស្តុ​តាង​ថ្មី​បន្ថែម ដែល​ធ្វើ​ឱ្យ​ប្រែប្រួល​ទៅ​លើ​អង្គហេតុ និង​បទចោទប្រកាន់​, ទាំង​ចៅក្រម​ស៊ើបសួរ ទាំង​ចៅក្រម​ជំនុំជម្រះ មាន​សិទ្ធិ​អំណាច​តាម​ច្បាប់ ក្នុង​ការ​កែប្រែ​បទចោទប្រកាន់ ទៅ​តាម​អង្គហេតុ​, ភស្តុ​តាង និង​អង្គច្បាប់ ដែល​មាន​ក្នុង​សំណុំរឿង ដោយ​អនុវត្ត​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទី​៥-​ករណី​បា​.​ញ់​ប្រហារ​ខាងលើ គឺ​ពិតជា​រឿង​ដ៏​រន្ធត់ និង​អាណោចអាធម៌​ក្រៃ​លែង​ទាំង​សម្រាប់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រមទាំង​សង្គម​ជាតិ​យើង ហើយ​យើង​ពុំ​មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​តាម​ច្បាប់​ឱ្យ​បាន «​ត្រឹមត្រូវ​» និង​«​ម៉ឺងម៉ាត់​» ដោយ​ផ្អែក​តាម​អង្គហេតុ​, ភស្តុ​តាង និង អង្គច្បាប់​នៅ​ក្នុង​សំណុំរឿង ដើម្បី​ធានា​ថា ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវច្បាប់ ហើយ​ជនល្មើស​ដាច់ខាត​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​ម៉ឺងម៉ាត់ និង​ដោយ​គ្មាន​បន្ធូរបន្ថយ​ណាមួយ​ឡើយ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏​បាន​ចូលរួម​សម្តែង​នូវ​ការ​សោកស្តាយ និង​ការ​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ព្រមទាំង​បាន​អះអាង​ថា នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ករណី​សំណុំរឿង​ខាងលើ​នេះ ដើម្បី​ធានា​ថា​ច្បាប់​នឹង​ត្រូវ​អនុវត្ត​ដោយ «​ត្រឹមត្រូវ​» និង​«​ម៉ឺងម៉ាត់​» ចំពោះ​ជនល្មើស​សំដៅ​ធានា​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​នៅ​ក្នុង​សំណុំរឿង​ទាំង​ពីរ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ