ធីម AC ZIN ត្រូវអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជាង១០នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងធីម AC ZIN ត្រូវបានកំលាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងធីម AC ZIN ត្រូវបានកំលាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងធីម AC ZIN ត្រូវបានកំលាំងកងរាជអាវុធហត្ថខណ្ឌសែនសុខឃាត់បានចំនួន១២នាក់ និងរកឃើញមានដាវចំនួន១ដើម ត្រូវបានបញ្ជូនខ្លួនទាំងយប់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពត៌មានពីកំលាំងអាវុធហត្ថខណ្ឌសែនសុខបានអោយដឹងថា បន្ទាប់ពីក្រុមក្មេងទំនើងមានធីមផ្សេងគ្នា បានធ្វើសកម្មភាពវាយកាប់ចាក់នៅក្នុងរាជធានីភ្នំពេញ បណ្តាលអោយជនរងគ្រោះជាច្រើននាក់ក្នុងរាជធានីភ្នំពេញរងគ្រោះដោយសារក្រុមក្មេងទំនើងជាធីម ក្នុងនោះមានធីម AC Zin បានធ្វើសកម្មភាពវាយកាប់ចាក់ហើយអុកឡុកនៅក្នុងមូលដ្ឋានយ៉ាងអានាធិបតេយ្យ។
ករណីហិង្សាយ៉ាងអានាធិបតេយ្យនោះដែរ ត្រូវបាននាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាអោយកំលាំងសមត្ថកិច្ចគ្រប់ផ្នែក តាមឃាត់ជនក្មេងទំនើងដែលតែងតែអុកឡុកក្នុងមូលដ្ឋានក្នុងរាជធានីភ្នំពេញក៏ដូចជាទូទាំងប្រទេស យកមកផ្តន្ទាទោសតាមច្បាប់ ។
ក្នុងនោះផងដែរក្រុមក្មេងទំនើងធីមAC Zinបានធ្វើសកម្មភាពវាយកាប់ចាក់ ជនរងគ្រោះជាច្រើនករណី ទើបកំលាំងកងរាជអាវុធហត្ថខណ្ឌសែនសុខតាមឃាត់បានចំនួន១២នាក់នឹងដាវចំនួន១ដើម ។ ក្រុមក្មេងទំនើងធីមACZin បានសារភាពថាពួកគាត់ធ្លាប់ធ្វើសកម្មភាព វាយកាប់ចាក់ពិតប្រាកដមែន ទើបកំលាំងកងរាជអាវុធហត្ថឃាត់ភ្លាមៗ ។
កំលាំងកងរាជអាវុធហត្ថខណ្ឌសែនសុខបានបញ្ជាក់នឹងជំរាបដល់ក្រុមក្មេងទំនើងធីមផ្សេងៗដែលតែងតែធ្វើសកម្មភាព ហើយកំលាំងអាវុធហត្ថនៅបន្តតាមឃាត់មុខសញ្ញាខាងលើមកផ្តល់ផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ