ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំអាហារទាំង​នេះ នឹង​ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​មិនសូវ​ល្អ​ទេ

3 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយមិនគួរពិសារច្រើន ព្រោះអាចធ្វើឲ្យ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយមិនគួរពិសារច្រើន ព្រោះអាចធ្វើឲ្យកូនកើតចេញមកឈឺច្រើន។ តើមានអ្វីខ្លះទៅ?

អ្នកម្តាយមិនគួរញ៉ាំខ្លាញ់ច្រើនឡើយ ដោយមួយថ្ងៃមិនត្រូវលើសពី៣០ក្រាមឡើយ ព្រោះបើអ្នកម្តាយពិសារអាហារដែលសម្បូរខ្លាញ់ច្រើនពេក នឹងធ្វើឲ្យកូនកើតមកងាយប្រតិកម្មខ្លាំងណាស់។

អ្នកម្តាយក៏មិនគួរបរិភោគពពួកក្រូចច្រើនដែរ ដូចជា ក្រូចឃ្វិច ក្រូចថ្លុង និងក្រូចដទៃទៀត ព្រោះក្រោយពេលដែលអ្នកម្តាយញ៉ាំច្រើន នឹងអាចធ្វើឲ្យកូនកើតមកប្រឈមមុខនឹងជំងឺប្រតិកម្មបានយ៉ាងងាយ។

អ្នកម្តាយមិនគួរពិសារទឹកផ្លែឈើ ឬផ្លែឈើស្រស់ច្រើនលើសកំណត់ឡើយ ដោយក្នុងមួយថ្ងៃមិនគួរញ៉ាំលើស៤០០ក្រាមនោះទេ ព្រោះពេលដែលអ្នកញ៉ាំច្រើនជាងនេះ កូននឹងអាចកើតមានជំងឺច្រើនក្រោយសម្រាលចេញមក។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការពិសារអាហារផ្សេងៗ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ