ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក. ឡានដឹក​អ្នកដំណើរ​.បុ.ក.​រះ.​ឡា.ន​និង​ម៉ូតូ​៥​គ្រឿង​កំពុងឈប់​ស្តុ​ប​

3 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន ម៉េ​ង លី មួយ​គ្រឿង​បាន​បើក​បុក​រះ​រថយន្តមួយ​​គ្រឿង​និង​ម៉ូតូ​ចំនួន​៥​គ្រឿង​ដែល​កំពុង​ឈប់​ស្តុ​ប បណ្តាល​អោយ​ស្លាប់​ម្នាក់​ និង​រង​បួស​ចំនួន​៤​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់នេះ…

​រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន ម៉េ​ង លី មួយ​គ្រឿង​បាន​បើក​បុក​រះ​រថយន្តមួយ​​គ្រឿង​និង​ម៉ូតូ​ចំនួន​៥​គ្រឿង​ដែល​កំពុង​ឈប់​ស្តុ​ប បណ្តាល​អោយ​ស្លាប់​ម្នាក់​ និង​រង​បួស​ចំនួន​៤
​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា ឆ្នាំ​២០២៤ ​នៅ​ចំណុច​ស្តុ​ប​តាម​ផ្លូវជាតិ​លេខ ៦​អា​កែង​ផ្លូវ​ទៅ​រង្វង់​មូល​នាង​មច្ឆា ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​ ។

​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ សៀមរាប​៣A-១៥៥២​ជា​រថយន្ត​ក្រុមហ៊ុន ម៉េ​ង លី ដឹក​អ្នកដំណើរ​បើកបរ ដោយ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។
​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ វេ​ង ស្រី​ស អាយុ​២០​ឆ្នាំ ជា​អ្នក​រត់​តុ​ ស្នាក់​នៅភូមិចំការឪឡឹក សង្កាត់​កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​ព្រែក​រំដេង ​ឃុំ​មហា​សៀ​ក ស្រុក​កោះសូទិន ​ខេត្តកំពង់ចាម ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​បង្ក​ដឹក​អ្នកដំណើរ​ពី​ខេត្តបន្ទាយមានជ័យ​ចូល​រាជធានី​ភ្នំពេញ​ ។ ​នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ​ក៏​បាន​បុក​រះ​រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង​,​និង​ម៉ូតូ​ចំនួន​៥​គ្រឿង ក្នុង​នោះ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង បណ្តាល​អោយ​ស្លាប់​នារី​ជា​អ្នក​រត់​តុ​ម្នាក់​និង​រង​របួស​ប្រុស​ស្រី​ចំនួន​៤​នាក់​ទៀត​ហើយ​ម៉ូតូ ត្រូវ​បាន​រថយន្ត​កិន​អូស​ជាប់​ក្រោម​រថយន្ត ។

​បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់ អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។​បន្ទាប់​ពី​គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន ​ក៏​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​និង​បាន​ទាក​ទង់​នគរបាល​ចរាចរណ៍ ចុះ​ទៅ​វាស់វែង​នាំ​យក​រថយន្ត បង្ក​និង​អ្នកបើកបរ ព្រមទាំង​រថយន្ត ម៉ូតូ ដែល​រង​ការ​ខូចខាត​ប​ញ្ចូ​ន ទៅ​កាន់​ការិយាល័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ