ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​ព្រ.មាន​រុស្ស៊ី​ថា​នឹង​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​បើ​នៅ​បន្ត​កិច្ច​ព្រម​ព្រៀង​ជាមួយ​កូរ៉េ​ខាង​ជើង

3 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទី​ក្រុង​សេអ៊ូល​ទៅ​ជួប​ និង​សម្ដែង​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ដែល​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​​​ចុះ​កិច្ច​ព្រម​ព្រៀង​​​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​​បង​ប្អូន​គូ​សត្រូវ​កូរ៉េ​ទាំង​២​ចាប់​ផ្ដើម​មាន​សភា​ព​ការណ៍​តាន​តឹង​ខ្លាំង​ជាង​មុន​នៅ​តំបន់​ព្រំ​ដែន​។ គេ​ឃើញថា​ទាហាន​កូរ៉េ​ខាង​ជើង​​ដើរ​ឆ្លង​ព្រំ​ដែន​​​កាន់​តែ​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ប្អូន​ស្រី​​លោក​គីម​ជុង​អ៊ុន​បាន​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​យ៉ាង​ទាន់​ចិត្ត​ចំពោះ​ករណី​ដែល​ក្រុម​សកម្មជន​នយោបាយ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​បង្ហោះ​បាឡុង​ឃោសនា​នយោបាយ​ប្រឆាំង​នឹង​របប​ទី​ក្រុង​ព្យុង​យ៉ាង​។ បាឡុង​ទាំង​នោះ​បាន​ហោះ​ហើរ​ឆ្លង​ពី​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ រួច​ហើយ​ឆ្លង​​កាត់​ព្រំ​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ជើង​ដោយ​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ខិត្ត​ប័ណ្ណ…

ទី​ក្រុង​សេអ៊ូល៖ ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទី​ក្រុង​សេអ៊ូល​ទៅ​ជួប​ និង​សម្ដែង​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ដែល​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​​​ចុះ​កិច្ច​ព្រម​ព្រៀង​​​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​​បង​ប្អូន​គូ​សត្រូវ​កូរ៉េ​ទាំង​២​ចាប់​ផ្ដើម​មាន​សភា​ព​ការណ៍​តាន​តឹង​ខ្លាំង​ជាង​មុន​នៅ​តំបន់​ព្រំ​ដែន​។ គេ​ឃើញថា​ទាហាន​កូរ៉េ​ខាង​ជើង​​ដើរ​ឆ្លង​ព្រំ​ដែន​​​កាន់​តែ​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ប្អូន​ស្រី​​លោក​គីម​ជុង​អ៊ុន​បាន​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​យ៉ាង​ទាន់​ចិត្ត​ចំពោះ​ករណី​ដែល​ក្រុម​សកម្មជន​នយោបាយ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​បង្ហោះ​បាឡុង​ឃោសនា​នយោបាយ​ប្រឆាំង​នឹង​របប​ទី​ក្រុង​ព្យុង​យ៉ាង​។ បាឡុង​ទាំង​នោះ​បាន​ហោះ​ហើរ​ឆ្លង​ពី​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ រួច​ហើយ​ឆ្លង​​កាត់​ព្រំ​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ជើង​ដោយ​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ខិត្ត​ប័ណ្ណ និង​សារ​នយោបាយ​ផ្សេង​ៗ​។

បើ​​ខិត្ត​ប័ណ្ណ​​​ធ្លាក់​ទៅ​ប៉ះ​ចំ​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ ហើយ​ពួកគេ​យក​មក​អាន​​អាច​នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​​ប្រឆាំង​ ឬ​ស្អប់​ខ្ពើម​​រដ្ឋា​ភិបាល​របស់​ខ្លួន​ឯ​ង ហើយ​អាច​នឹង​រត់​ចេញ​ពី​​ទឹក​ដី​កូរ៉េ​ខាង​ជើង​​ចូល​ទៅ​កូរ៉េ​ខាង​ត្បូង​។ ​ថ្មី​ៗ​នេះ យោធា​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ខ្លួន​បាន​បាញ់​កាំ​ភ្លើង​ព្រមាន​ជា​ច្រើន​គ្រាប់​ដើម្បី​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​ដើរ​ឆ្លង​ព្រំ​ដែន​​។

បើ​គិត​ទាំង​លើក​ក្រោយ​នេះទៀត ពួកគេ​ដើរ​ឆ្លង​ព្រំ​ដែន​ចំនួន​បី​ដង​រួច​មក​ហើយ​គិត​តែ​នៅ​ក្នុង​ខែ​មិថុនា​នេះ​១​​ប៉ុណ្ណោះ​។ ​ពួក​គេ​ដើរ​ឆ្លង​ព្រំ​ដែន​លើក​ក្រោយ​នេះ​២​ថ្ងៃ​បន្ទាប់​ពី​ទី​ក្រុង​ម៉ូស្គូ និង​ព្យុង​យ៉ាង​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​សេដ្ឋ​កិច្ច​ និង​សន្តិ​សុខ​ជាតិ​ដើម្បី​ឧបត្ថម្ភ​-​គាំទ្រ​គ្នា​ទៅ​វិញ​មក​។ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​មាន​លក្ខ​ខណ្ឌ​១​ចែង​ថា​បើ​ភាគី​ហត្ថ​លេខី​ណា​​១​រង​ការ​វាយ​ប្រហារ​ដោយ​ប្រដាប់​អាវុធ ឬ​ជាប់​ដៃ​ធ្វើ​សង្គ្រាម​ ភាគី​ដទៃ​ទៀត​ត្រូ​វតែ​ចុះ​ធ្វើ​អន្តរា​គមន៍​ជួយ​គ្នា​។​

មាន​ន័យ​ថា​បើ​នរណា​ហ៊ាន​ប៉ះ​កូរ៉េ​ខាង​ជើង​ត្រឹម​តែ​១​សរ​សៃ​សក់​ រុស្ស៊ី​នឹង​ចេញ​មុខ​ជួយ​ភ្លាម​១​រំពេច​។​ លោក​ពូទីន​ផ្ដាំ​តាំង​ពី​ទី​ក្រុង​ហាណូយ​ថា​ «កូរ៉េ​ខាង​ត្បូង​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ។ សំខាន់​កូរ៉េ​ខាង​ត្បូង​កុំ​តែ​ទៅ​រក​រឿង​កូរ៉េ​ខាង​ជើង​ទៅ​បាន​ហើយ​»។ ​កូរ៉េ​ខាង​ត្បូង​ហាក់​ដូច​ជា​ខ្វាយ​ខ្វល់​ និង​នៅ​មិន​សុខ​ទាល់​តែ​សោះ​ក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​​។

កូរ៉េ​ខាង​ត្បូង​​​និយាយ​ទាំង​កំហឹង​ថា​ខ្លួន​អាច​នឹង​ពិចារណា​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន​។ ក្រោយ​មក​ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​កោះ​ហៅ​ទូត​រុស្ស៊ី​ទៅ​ជួប​ និង​ស្នើ​សុំ​​ឱ្យ​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ​ជា​បន្ទាន់​​​នៅ​ពេល​ដែល​មិន​ទាន់​ហួស​ពេល​។ អនុ​រដ្ឋ​មន្ត្រី​រូប​នេះ​សង្កត់​ធ្ងន់​ថា​បើ​រុស្ស៊ី​ជួយ​ជ្រោម​ជ្រែង​កូរ៉េ​ខាង​ជើង (​ទោះ​​បី​ដោយ​ផ្ទាល់​ក្ដី ឬ​មិន​ផ្ទាល់​ក្ដី) ​​​ដើម្បី​ពង្រីក​កម្លាំង​យោធា​​ បាន​សេច​ក្ដី​​​ថា​រុស្ស៊ី​រំលោភ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ហើយ​​។​

មែន​ទែន​ទៅ, ​រុស្ស៊ី​ខ្លួន​ឯង​​ក៏​ជា​អ្នក​លើក​ដៃ​អនុម័ត​សេចក្ដី​សម្រេច​នោះ​ផង​ដែរ​។ ម៉្យាង​ទៀត​ អនុ​រដ្ឋ​មន្ត្រី​រូប​នេះ​យល់​ថា​ទង្វើ​របស់​រុស្ស៊ី​ដែល​គាំទ្រ​កូរ៉េ​ខាង​ជើង​នោះ​នឹង​បង្ក​ការ​គំរាម​កំហែង​ខ្លាំង​ណាស់​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​។ លោក​សូម​ព្រមាន​ថា​ទីក្រុង​សេអ៊ូល​នឹង​​ចាត់​វិធាន​ការ​វាយ​បក​វិញ​ ហើយ​នឹង​ធ្វើ​ឱ្យ​ទី​ក្រុ​ងម៉ូស្គូ​ទទួល​រង​ផល​វិបាក​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ