ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក ទទួលស្គាល់​កំណើន​នៃ​ការ​នាំ​ចេញ​កសិកម្ម​កម្ពុជា

3 ខែ មុន
  • ភ្នំពេញ

ធនាគារពិភពលោក បាន​បង្ហើប​កាលពី​ពេល​ថ្មី​ៗ​នេះ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា គឺ​ពិតជា​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់

ធនាគារពិភពលោក បាន​បង្ហើប​កាលពី​ពេល​ថ្មី​ៗ​នេះ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា គឺ​ពិតជា​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​កសិផល​កម្ពុជា បាន​កើនឡើង​ដោយ​មាន​តម្លៃ​៤​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២៣ ហើយ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៤​នេះ ការ​នាំ​ចេញ​នេះ បាន​កើនឡើង ២៨,១% ដោយ​មាន​តម្លៃ​១,១​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា កសិផល​ដែល​ជា​ប្រពៃណី​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា មាន ៖ អង្ករ ដំឡូង កៅស៊ូ និង​ផលិតផល​ឈើ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ដំឡូង​មី មាន​ទំហំ​ធំ​ជាងគេ គឺ​ប្រមាណ​ជា​ជិត ៤២២ លាន​ដុល្លារ ស្មើនឹង ៣៣​ភាគរយ​, កៅស៊ូ មាន​តម្លៃ​ប្រមាណ​ជា ២៧៤,៨ លាន​ដុល្លារ ស្មើនឹង ២១ ភាគរយ​, អង្ករ ប្រមាណ​ជា ១៣៤,១ លាន​ដុល្លារ ស្មើនឹង ១១​ភាគរយ​។ ក្រៅពី​នោះ មាន​គ្រាប់ស្វាយចន្ទី ពោត សណ្តែក ស្ក ចេក គ្រឿង​សង្ហា​រឹម ស្វាយ និង​ជលផល ជាដើម ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ