ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​ជាង​១០​ចង់​រកស៊ី​នៅ​កម្ពុជា

3 ខែ មុន
  • ភ្នំពេញ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤​ ថា គណៈ ប្រតិភូ​ក្រុមហ៊ុន​ចិន​ចំនួន​១១​ មក​ពី​ទីក្រុង​សៀង​ហៃ នឹង​ទូហាង​ចូ​វ និង​ខេត្ត​ចេ​ជាង…

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤​ ថា គណៈ ប្រតិភូ​ក្រុមហ៊ុន​ចិន​ចំនួន​១១​ មក​ពី​ទីក្រុង​សៀង​ហៃ នឹង​ទូហាង​ចូ​វ និង​ខេត្ត​ចេ​ជាង បាន​មក​សិក្សា​ឱកាស​វិនិយោគ​ក្នុង​វិស័យចំនួន​៧​នៅ​កម្ពុជា ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គណប្រតិភូ​ក្រុមហ៊ុន​ចិន​នេះ គឺ​បាន​ដឹកនាំ​ដោយ លោក ជូ ចាង​ជី​ន ប្រធាន​ក្រុមហ៊ុន ចេ​ជាង អេស​អ៊ី​ហ្សេ​ត ឯ​.​ក (KOH KONG ZHEJIANG SEZ CO., LTD.) ហើយ​បាន​ចូល​ជួប លោក ជា វុ​ទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​រួម​ជាមួយ​សហការី​។

ប្រភព​ដដែល​បាន​បន្ត​ថា អាជីវកម្ម​ដែល​ក្រុមហ៊ុន​ទាំងនេះ​ចាប់អារម្មណ៍​គឺ​រួម​មាន​វិស័យ​សណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈ​វេច​ខ្ចប់ ឧស្សាហកម្ម​គីមី អេ​ប៉ុង ផលិត​ខ្មៅ​ដៃ និង​គ្រឿងសង្ហារិម​។

នា​ឱកាស​នោះ លោក ជា វុ​ទ្ធី បាន​ជម្រាប​ជូន​គណៈប្រតិភូ​ពី​ស្ថានភាព​វិនិយោគច្បាប់ និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ដែល​មាន​សក្តានុពល ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ និង​បាន​ធ្វើការ​កត់សម្គាល់​ពី​កំណើន​វិនិយោគ​ចិន​នៅ​កម្ពុជា​។ លោក​បាន​បន្ត​ទៀត​ថា បន្ថែម​ពី​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​រៀបចំ​ឲ្យ​មាន​អ្នក​ទទួលខុសត្រូវ​ខាង​ទំនាក់ទំនង​នឹង​ចិន (China Desk) សម្រាប់​រង់ចាំ​ផ្តល់​ការ​ប្រឹក្សា និង​កិច្ច​សម្រួល​នានា​ជូន វិនិយោគិន​ចិន​ផង​ដែរ​។

តាម​របាយការណ៍​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រង្វង់​៦​ឆ្នាំ​ចុង​ក្រោយ​ចុង​ក្រោយ​ពោល​គឺ​ពី​ឆ្នាំ​២០១៨ ដល់២០២៣ កម្ពុជា​ទាក់ទាញ​វិនិយោគទុន​ពី​បរទេស​បាន ប្រមាណ​ជា ៤៨,៤ ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ​វិនិយោគទុន​ចិន​មាន​ទុន​ប្រមាណ​ជា ៤៥,៦​ភាគរយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ