ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពោធិ៍សាត់​នឹង​បានការ​ងារ​ក្រុមហ៊ុន​ជប៉ុន​ធ្វើ ខណៈជប៉ុន​នឹង​ធ្វើ​រោងចក្រ​នៅ​ក្នុង​ខេត្ត

3 ខែ មុន
  • ភ្នំពេញ

ក្រុមហ៊ុន ផលិត​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និ​ច Minebea Mitsumi ដែល​ជា​ក្រុមហ៊ុន​យក្ស​ជប៉ុន​នឹង​បង្កើន​ផលិតកម្ម​ នៅ​កម្ពុជា​ដោយ​គ្រោង​នឹង​បើករោងចក្រ​ទី​២​ បន្ទាប់​ពី​រាជធានី​ភ្នំពេញ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។…

ក្រុមហ៊ុន ផលិត​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និ​ច Minebea Mitsumi ដែល​ជា​ក្រុមហ៊ុន​យក្ស​ជប៉ុន​នឹង​បង្កើន​ផលិតកម្ម​ នៅ​កម្ពុជា​ដោយ​គ្រោង​នឹង​បើករោងចក្រ​ទី​២​ បន្ទាប់​ពី​រាជធានី​ភ្នំពេញ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល ​បា​នប​ង្កើ​តអំពី​គម្រោង​ផែនការ​នេះ ​កាលពី​ថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ​២០២៤​កន្លង​ទៅ ។ លោក​បាន​អះអាង​ថា ក្រុមហ៊ុន​នេះ ​គម្រោង​នឹង​បើក​ការដ្ឋាន​កសាង​រោងចក្រ​ទី​ពីរ​ របស់​ខ្លួន​នៅ​ក្នុងស្រុក​ក្រគរ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ។

លោក​បាន​បន្ត​ថា រោងចក្រ​នេះ ​អាច​នឹង​សាងសង់​នៅ​លើ​ដី​មួយ​កន្លែង​ ដែល​មាន​ទំហំ​ប្រមាណ​ជា៥០ ហិ​កតា ដោយ​អាច​បង្កើត​ការងារ​រាប់​ពាន់​កន្លែង ។ លោក​បាន​បន្ត​ថា រោងចក្រ​ទី​ពីរ​ របស់​ក្រុមហ៊ុន Minebea Mitsumi នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ក្នុង​រង្វង់​ខែកញ្ញា ខាង​មុខ ជាមួយនឹង​ផែនការ​ដក​ប្រតិបត្តិការ​ផលិតកម្ម​នៅ​ប្រទេស​សិង្ហ​បុរី ។

ក្រុមហ៊ុន​ជប៉ុន​នេះ ​ត្រូវ​សម្តេច​តេ​ជោ ​ធ្លាប់​ចាត់​ទុក​ថា ​ជា​កូន​ដែល​សម្តេច​ធ្វើ​ឆ្មប​បង្កើត ​ហើយ​សម្តេច​គាំទ្រ​ដល់​ដំណើរការ​ក្រុមហ៊ុន​នេះ​ ដើម្បី​ជា​ប្រយោជន៍​ការ​រីក​ចម្រើន​សេដ្ឋកិច្ ច​និង​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ