ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងកាន់កា.ប់បាន២ថ្ងៃ! Nvidia របូតតំណែងក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក

6 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Nvidia បានរបូតតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោក

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Nvidia បានរបូតតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោកទៅម្ចាស់ដើមវិញ គឺក្រុមហ៊ុន Microsoft បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះជាង ៣.៥% កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ គួររំលឹកថា Nvidia ទ​មា្ល​ក់ Microsoft ក្លាយជា​ក្រុមហ៊ុន​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក

ប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានរាយការណ៍ថា Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រកម្រិតខ្ពស់ ដែលត្រូវការចាំបាច់សម្រាប់កម្មវិធីបញ្ញាសិប្បនិម្មិត AI បានទម្លាក់ក្រុមហ៊ុន Microsoft ឡើងកាន់កាប់តំណែងក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើពិភពលោក កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ពោលគឺរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ ជាមួយនឹងតម្លៃទីផ្សារភាគហ៊ុនកើនឡើងរហូតដល់ចំ ៣.៣៤ទ្រីលានដុល្លារអាមេរិក។

យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងសាន់តាក្លារ៉ា (Santa Clara) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិកមួយនេះ បានធ្លាក់ចុះមកត្រឹមតម្លៃ ១៣០.៧៨ដុល្លារប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅ ពោលធ្លាក់ចុះមកនៅត្រឹមប្រហែល ៣.២២ទ្រីលានដុល្លារ ខណៈដែលក្រុមហ៊ុន Microsoft រក្សាស្ថិរភាពតម្លៃជាង ៣.៣ទ្រីលានដុល្លារ។

ការកើនឡើងភាគហ៊ុនរបស់ Nvidia ត្រូវបានជំរុញដោយភាពលេចធ្លោរបស់ខ្លួន នៅអ្វីដែលបណ្តាអ្នកវិភាគហៅថា «មាស ឬប្រេងថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា» សំដៅលើបន្ទះឈីបទំនើប ដែលត្រូវការចាំបាច់សម្រាប់កម្មវិធី AI ដូចជា ChatGPT របស់ OpenAI ជាដើម។

ក្រុមហ៊ុន Nvidia, Microsoft និង Apple ដែលក្រុមហ៊ុននីមួយៗមានតម្លៃជាង ៣ទ្រីលានដុល្លារដូចគ្នានោះ ស្ថិតនៅក្នុងការប្រកួតប្រជែងគ្នា ដែលត្រូវបានអ្នកវិភាគហៅថា សេះ៣ក្បាលប្រណាំងគ្នា ដើម្បីក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន។ ខណៈពេលដែលក្រុមហ៊ុន Nvidia បានឈានដល់ចំណាត់ថ្នាក់កំពូលតារាងរយៈពេលខ្លី កាលពីពេលថ្មីៗនេះ អ្នកវិភាគមួយចំនួនបានព្យាករណ៍ថា ការប្រកួតប្រជែងរវាងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកទាំង ៣ នឹងនៅតែមានភាពស្វិតស្វាញ និងខ្លាំងក្លា សម្រាប់ពេលអនាគត។ ក្រុមហ៊ុនវិនិយោគឯកជន Wedbush Securities បានធ្វើការព្យាករណ៍ថា នៅឆ្នាំក្រោយការប្រកួតប្រជែងរវាងក្រុមហ៊ុនកំពូលទាំង ៣ នឹងឈានរហូតដល់តម្លៃ ៤ទ្រីលានដុល្លារ ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ