ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរថភ្លើង Kiha-183 ចំនួន៥គ្រឿងបន្ថែមទៀតបានធ្វើតេស្តបើកសាកល្បងពីភ្នំពេញ-ខេត្តព្រះសីហនុ ដោយជោគជ័យ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទូរថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន៥​គ្រឿង​បន្ថែម​ទៀតដែល​ទើប​កែសម្រួល​ប្រព័ន្ធ​ជើង​ក្រោម…

រាជធានី​ភ្នំពេញ ៖ ទូរថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន៥​គ្រឿង​បន្ថែម​ទៀតដែល​ទើប​កែសម្រួល​ប្រព័ន្ធ​ជើង​ក្រោម និង​បច្ចេកទេស​រួចរាល់​ បាន​ធ្វើតេស្ត​បើកបរ​សាកល្បង​ពី​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ល្បឿន​ច​ម្លោះ​ពី​៥០-៨០​គីឡូម៉ែត្រ​/ ម៉ោង តាម​បទដ្ឋាន​ដែល​បាន​កំណត់​ប្រកបដោយ​ជោគជ័យ ។

ការ​តេស្ត​បើក​បករ​សាកល្បង នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ ធ្វើ​ឡើងបន្ទាប់​ពី​ទូ​រថភ្លើង​ដូច​គ្នា ​ចំនួន​៤​គ្រឿង​ផ្សេង​ទៀត​បាន​ធ្វើតេស្ត បើកបរ​សាកល្បង​ដោយ​ជោគជ័យ​ទាំង​លើ​ផ្លូវ​ភាគ​ខាងត្បូង និង​ភាគ​ខាងជើង កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ ។

ក្រុមការងារ​បច្ចេកទេស​ នាយកដ្ឋាន​ផ្លូវដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន Royal Railway Cambodia(RRC) បាន​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ធ្វើតេស្ត​សាកល្បង​នេះ បន្ទាប់​ពី​កែសម្រួល​ប្រព័ន្ធ​ហ្វ្រាំង និង​ទទឹង​កង់​ពី​១០៦៧​មី​លី​ម៉ែត្រ (​ស្តង់ដារ​ផ្លូវដែក​ជប៉ុន​) មក​១០០០​មី​លី​ម៉ែត្រ (​ស្តង់ដារ​ផ្លូវដែក​កម្ពុជា​) ។

ជាមួយ​គ្នា​ផង​ដែរ ក្រុមការងារ​បច្ចេកទេស​បាន​ពិនិត្យ និង​សិក្សា​រួម​គ្នា​លើ​ដំណើរការ​កង់​ប្រព័ន្ធ​ហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រក​ទ្វារ​សម្រាប់​អ្នកដំណើរ​ច្រក​ទ្វារ​សុវត្ថិភាព សម្ភារ​បរិក្ខា និង​ការងារ​ផ្សេង​ៗ​ទៀត ដើម្បី​ប្រា​កថា មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ​មុន​នឹង​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ថា ពេល​ដាក់​ដំណើរការ​ជា​ផ្លូវការ Kiha-183 នឹង​ត្រូវ​ដាក់​ឱ្យ​រត់​ដោយ​បែក​ចែក​ជា​ពីរ​ក្នុង​នោះ​រួម​មាន ៖ ១-​ផ្លូវ​រថភ្លើង​ភាគ​ខាងត្បូង រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ អាចរ​បើកបរ​បាន​ល្បឿន​អតិបរមា​៨០​គីឡូម៉ែត្រ​/​ម៉ោង ២- ផ្លូវ​រថភ្លើង​ភាគ​ខាងជើង រាជធានី​ភ្នំពេញ​-​ក្រុង​ប៉ោយ​ប៉ែ​ត អាចរ​បើកបរ​បាន​ល្បឿន​ចន្លោះ​ពី ៣០-៥០​គីឡូម៉ែត្រ​/​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ