គួរប្រយ័ត្ន! អ្នកម្តាយ៤នេះ ភាគច្រើន សុទ្ធតែអាចកើតមុនខែ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយដែលងាយសម្រាលមុនខែណាស់។ តើមានបុគ្គល
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយដែលងាយសម្រាលមុនខែណាស់។ តើមានបុគ្គល
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយដែលងាយសម្រាលមុនខែណាស់។ តើមានបុគ្គលណាខ្លះទៅ?
អ្នកម្តាយដែលធ្វើការនឿយហត់ខ្លាំង ងាយប្រឈមមុខនឹងការកើតមុនខែខ្លាំងណាស់ ព្រោះពេលដែលអ្នកម្តាយបញ្ចេញកម្លាំងខ្លាំង នឹងធ្វើឲ្យប៉ះពាល់ដល់ស្បូន។ ជាហេតុដែលធ្វើឲ្យស្បូនបើកមុនថ្ងៃ ហើយកូនចេញមកមុនថ្ងៃកំណត់។ ដូចនេះ មិនថាអ្នកម្តាយហាត់ប្រាណ ឬធ្វើការងារផ្ទះទេ គឺមិនត្រូវនឿយហត់ខ្លាំងឡើយ។
អ្នកម្តាយដែលមិនឡើងទម្ងន់ក្នុងពេលពរពោះកូនក្នុងផ្ទៃ ក៏ងាយប្រឈមមុខនឹងការសម្រាលមុនខែដែរ ព្រោះរាងកាយខ្វះសារធាតុចិញ្ចឹម។ ដូចនេះ អ្នកម្តាយគួរតែត្រៀមទុកជាមុន ទើបមិនគ្រោះថ្នាក់។
អ្នកម្តាយដែលមានទម្លាប់ដើរហាត់ប្រាណ កូនក៏អាចចេញមកមុនពេលកំណត់ដែរ។ ចំពោះអ្នកម្តាយដែលមិនសូវដើរហាត់ប្រាណ ដោយនៅក្នុងតែផ្ទះ អាចកើតក្នុងពេលកំណត់ ឬក្រោយពេលកំណត់។
កូនក្នុងពោះធំពេក ក៏ធ្វើឲ្យអ្នកម្តាយអាចកើតមុនពេលកំណត់ដែរ ព្រោះកូនលូតលាស់ខ្លាំងពេក។ ដូចនេះ អ្នកម្តាយគួរតែត្រៀមចិត្ត ត្រៀមកាយ ត្រៀមរបស់ឲ្យគ្រប់ ទើបមិនស្លន់ក្នុងពេលសម្រាល៕
ចែករំលែកព័តមាននេះ