រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលស្នូលរបស់ប្រទេស នៅតែបន្តរកឃើញគ្រាប់បែកខ្នាតធំនៅឡើយទេ ។ នេះបើតាមការចែករំលែកនៅលើបណ្តាញសង្គមរបស់ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។
លោកបានបញ្ជាក់ថា កាលពីម្សិលមិញ នៅភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ អ្នកនេសាទត្រី ក្នុងបឹងរណ្តៅដីបានប្រទះឃើញគ្រា.ប់បែកខ្នាតធំមួយគ្រា.ប់ ដោយស្មានតែត្រី ។ លោកបានចែករំលែកថា «នឹកស្មានជាប់ត្រីធំ បែរជាជាប់គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 មានស្អីព្រលឹងឡើងដល់ចុងសក់» ។
គ្រាប់បែក MK-82 គឺជាប្រភេទគ្រាប់បែកទម្លាក់តាមយន្តហោះវាយប្រហារពីអាកាសមកកាន់ផ្ទៃដី ដែលមានទំងន់២៣០ គីឡូក្រាម។
គ្រា.ប់បែកនេះ គឺជាប្រភេទអាវុធយុទ្ធភ័ណ្ឌរបស់កងទ័ពអាមេរិក ។ វាគឺជាគ្រា.ប់បែកធំ សម្រាប់កម្ពុជា វា គឺជាគ្រា.ប់បែកតូចបំផុតមួយនៅក្នុងចំណោមគ្រា.ប់បែកដែលនៅក្នុងរង្វង់ប្រតិបត្តិការរបស់កងទ័ពអាមេរិកនាពេលបច្ចុប្បន្ន ។
មកដល់បច្ចុប្បន្ននេះ គ្រាប់ប្រភេទ MK-82 គឺឧស្សាហ៍រកឃើញជាងគេ នៅក្នុងចំណោមគ្រា.ប់បែកពីលើអាកាសដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ កាលពីសម័យសង្គ្រាមនៅឥណ្ឌូចិន ជាពិសេសនៅក្នុងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ