ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA Euro 2024 ៖ ពូ​ល E បិសាច​ក្រហម​បែ​ល​ហ្ស៊ិ​ក ប្រកាស​អុកឡុក​ពូ​ល

3 ខែ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​ធ្វើ​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​នា​ថ្ងៃ​ទី​១៤ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។ ដូច្នេះ​ថ្ងៃនេះ សារព័ត៌មាន «​កោះសន្តិភាព​» សូម​ធ្វើការ​បង្ហាញ​ជូន​រឿង​ខ្លះ​ៗ អំពី​ពូ​ល E ដែល​រួម​មាន ៖ បែ​ល​ហ្ស៊ិ​ក ស្លូ​វ៉ា​គី រូ​ម៉ា​នី និង អ៊ុយ​ក្រែ​ន​។ គួររំលឹកថា UEFA Euro 2024 ៖ ពូ​ល D មច្ចុ​រា​.​ជ​ទឹកក្រូច​ហូ​ឡង់ ស​ង្គ្រឺ​.​ត​ធ្មេញ​ដាក់​មាន់គក​បារាំង

បែ​ល​ហ្ស៊ិ​ក ធ្លាប់​បង្ហាញ​វត្ត​មានការ​ប្រកួត​ជើងឯក​អឺរ៉ុប​ចំនួន ៦ លើក​រួច​មក​ហើយ ដោយ​លើក​ដំបូង​នៅ​ឆ្នាំ ១៩៧២ និង​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ ២ លើក នៅ​ឆ្នាំ ១៩៧២ និង​លើក​ទី ២ ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​ជាមួយ​ហូ​ឡង់ នៅ​ឆ្នាំ ២០០០​។ កំណត់​ត្រា​ល្អ​បំផុត​របស់​បែ​ល​ហ្ស៊ិ​ក​នៅ​ជើងឯក​អឺរ៉ុប គឺ​រង​ជើងឯក​នៅ​ឆ្នាំ ១៩៨០​។ ក្រុម​បិសាច​ក្រហម​បែ​ល​ហ្ស៊ិ​ក បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Domenico Tedesco គ្រូបង្វឹក​ជនជាតិ​អ៊ី​តា​លី ដែល​មាន​ខ្សែបម្រើ​ឆ្នើម Kevin De Bruyne របស់​ក្រុម Manchester City គឺជា​ប្រធាន​ក្រុម​។

ស្លូ​វ៉ា​គី រួម​នឹង​សាធារណរដ្ឋ​ឆេ​ក ត្រូវ​បាន​ចាត់ទុកជា​ក្រុម​ដ៏​ជោគជ័យ​មួយ ក្នុង​នាម​ជា​ឆេ​កូ​ស្លូ​វ៉ា​គី ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក និង​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប ដោយ​បាន​បង្ហាញ​វត្ត​មាននៅ​ជើងឯក​អឺរ៉ុប​ចំនួន ៦ លើក ដោយ​លើក​ដំបូង​នៅ​ឆ្នាំ ១៩៦០​។ វត្តមាន ៣ លើក​ក្នុង​នាម​ជា​ឆេ​កូ​ស្លូ​វ៉ា​គី និង ៣​លើក​ទៀត​ក្នុង​នាម​ស្លូ​វ៉ា​គី ដែល​ជា​ប្រទេស​ឯករាជ្យ​មួយ និង​បង្កើត​ក្រុម​ជម្រើសជាតិ​ខ្លួនឯង​នៅ​ឆ្នាំ ១៩៩៣​។ កំណត់​ត្រា​ល្អ​បំផុត​របស់​ស្លូ​វ៉ា​គី គឺ​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​ឆ្នាំ ២០១៦​។ ក្រុម​ស្ទាំង​ខៀវ​ស្លូ​វ៉ា​គី បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Francesco Calzona គ្រូបង្វឹក​ជនជាតិ​អ៊ី​តា​លី ដែល​មាន​ខ្សែការពារ Milan Škriniar របស់​ក្រុម PSG គឺជា​ប្រធាន​ក្រុម​។

រូ​ម៉ា​នី ធ្លាប់​បង្ហាញ​វត្ត​មាននៅ​ជើងឯក​ទ្វីបអឺរ៉ុប​ចំនួន ៥ លើក​រួច​មក​ហើយ ដោយ​លើក​ដំបូង​នៅ​ឆ្នាំ ១៩៨៤​។ កំណត់​ត្រា​ល្អ​បំផុត​របស់​ពួក​គេ គឺ​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៅ​ឆ្នាំ ២០០០​។ រូ​ម៉ា​នី បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Edward Iordănescu គ្រូបង្វឹក​ជនជាតិ​រូ​ម៉ា​នី ដែល​មាន​ខ្សែបម្រើ​ប្រយុទ្ធ Nicolae Stanciu របស់​ក្រុម Damac គឺជា​ប្រធាន​ក្រុម​។

អ៊ុយ​ក្រែ​ន ធ្លាប់​បង្ហាញ​វត្ត​មាននៅ​ជើងឯក​អឺរ៉ុប​ចំនួន ៣ លើក​រួច​មក​ហើយ ដោយ​លើក​ដំបូង​នៅ​ឆ្នាំ ២០១២​។ កំណត់​ត្រា​ល្អ​បំផុត​របស់​ពួក​គេ គឺ​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៅ​ឆ្នាំ ២០២០​។ ក្រុម​អ្នក​ប្រយុទ្ធ​អឺរ៉ុប​ខាងកើត​អ៊ុយ​ក្រែ​ន បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Serhiy Rebrov គ្រូបង្វឹក​ជនជាតិ​អ៊ុយ​ក្រែ​ន ដែល​មាន​ខ្សែបម្រើ Andriy Yarmolenko របស់​ក្រុម Dynamo Kyiv គឺជា​ប្រធាន​ក្រុម​។

នៅ​ក្នុង​ពូ​ល E នេះ ក្រុម​បិសាច​ក្រហម​បែ​ល​ហ្ស៊ិ​ក និង​ក្រុម​អ្នក​ប្រយុទ្ធ​អឺរ៉ុប​ខាងកើត​អ៊ុយ​ក្រែ​ន គឺជា​ក្រុម​មាន​ភាគរយ​ខ្ពស់ បន្ត​ឡើង​ទៅ​វគ្គ​បន្ទាប់ ខណៈ​ដែល​ក្រុម​ស្ទាំង​ខៀវ​ស្លូ​វ៉ា​គី គឺជា​ក្រុម​លេខ ៣ ល្អ​។
បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក ៖

-​អ្នកចាំទី ៖ Koen Casteels (Wolfsburg), Thomas Kaminski (Luton) និង Matz Sels (Nottingham)
-​ខ្សែការពារ ៖ Timothy Castagne (Fulham), Zeno Debast (Anderlecht), Wout Faes (Leicester), Thomas Meunier (Trabzonspor), Arthur Theate (Rennes) និង Jan Vertonghen (Anderlecht)
-​ខ្សែបម្រើ ៖ Kevin De Bruyne (Man City), Maxim De Cuyper (Club Brugge), Orel Mangala (Lyon), Amadou Onana (Everton), Youri Tielemans (Aston Villa), Leandro Trossard (Arsenal), Arthur Vermeeren (Atlético Madrid), Aster Vranckx (Wolfsburg) និង Axel Witsel (Atlético Madrid)
-​ខ្សែប្រយុទ្ធ ៖ Johan Bakayoko (PSV Eindhoven), Yannick Carrasco (Al-Shabab), Charles De Ketelaere (Atalanta), Jérémy Doku (Man City), Romelu Lukaku (Roma), Dodi Lukebakio (Sevilla) និង Loïs Openda (Leipzig)

បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី ៖
-​អ្នកចាំទី ៖ Martin Dúbravka (Newcastle), Henrich Ravas (New England) និង Marek Rodák (Fulham)
-​ខ្សែការពារ ៖ Vernon De Marco (Hatta), Norbert Gyömbér (Salernitana), Dávid Hancko (Feyenoord), Sebastián Kóša (Spartak Trnava), Adam Obert (Cagliari), Peter Pekarík (Hertha Berlin), Milan Škriniar (PSG) និង Denis Vavro (Copenhagen)
-​ខ្សែបម្រើ ៖ László Bénes (Hamburg), Matúš Bero (Bochum), Ondrej Duda (Hellas Verona), Patrik Hrošovský (Genk), Juraj Kucka (Slovan Bratislava), Stanislav Lobotka (Napoli) និង Tomáš Rigo (Ostrava)

-​ខ្សែប្រយុទ្ធ ៖ Róbert Boženík (Boavista), Dávid Ďuriš (Ascoli), Lukáš Haraslín (Sparta Praha), Leo Sauer (Feyenoord), Ivan Schranz (Slavia Praha), David Strelec (Slovan Bratislava), Tomáš Suslov (Verona) និង Ľubomír Tupta (Slovan Liberec)

បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី ៖
-​អ្នកចាំទី ៖ Horațiu Moldovan (Atlético de Madrid), Florin Niță (Gaziantep) និង Ștefan Târnovanu (FCSB)
-​ខ្សែការពារ ៖ Nicușor Bancu (Universitatea Craiova), Andrei Burcă (Al-Okhdood), Radu Drăguşin (Tottenham), Vasile Mogoş (CFR Cluj), Ionuț Nedelcearu (Palermo), Bogdan Racovițan (Rakow), Andrei Rațiu (Rayo Vallecano) និង Adrian Rus (Pafos)
-​ខ្សែបម្រើ ៖ Alexandru Cicâldău (Konyaspor), Ianis Hagi (Alavés), Marius Marin (Pisa), Răzvan Marin (Empoli), Darius Olaru (FCSB), Deian Sorescu (Gaziantep), Nicolae Stanciu (Damac) និង Adrian Şut (FCSB)

-​ខ្សែប្រយុទ្ធ ៖ Denis Alibec (Muaither), Daniel Bîrligea (CFR Cluj), Florinel Coman (FCSB), Denis Drăguş (Gaziantep), Dennis Man (Parma), Valentin Mihăilă (Parma) និង George Puşcaş (Bari)

បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន ៖
-​អ្នកចាំទី ៖ Georgiy Bushchan (Dynamo Kyiv), Andriy Lunin (Real Madrid) និង Anatoliy Trubin (Benfica)
-​ខ្សែការពារ ៖ Valeriy Bondar (Shakhtar Donetsk), Yukhym Konoplia (Shakhtar Donetsk), Mykola Matviyenko (Shakhtar Donetsk), Bogdan Mykhaylichenko (Polissya Zhytomyr), Vitaliy Mykolenko (Everton), Oleksandr Svatok (Dnipro-1), Maksym Talovierov (LASK), Oleksandr Tymchyk (Dynamo Kyiv), Illia Zabarnyi (Bournemouth) និង Oleksandr Zinchenko (Arsenal)

-​ខ្សែបម្រើ ៖ Volodymyr Brazhko (Dynamo Kyiv), Ruslan Malinovskyi (Genoa), Mykola Shaparenko (Dynamo Kyiv), Taras Stepanenko (Shakhtar Donetsk), Georgiy Sudakov (Shakhtar Donetsk), Serhiy Sydorchuk (Westerlo), Viktor Tsygankov (Girona), Andriy Yarmolenko (Dynamo Kyiv) និង Oleksandr Zubkov (Shakhtar Donetsk)
-​ខ្សែប្រយុទ្ធ ៖ Artem Dovbyk (Girona), Mykhailo Mudryk (Chelsea), Vladyslav Vanat (Dynamo Kyiv) និង Roman Yaremchuk (Valencia) ៕ (​ប្រភព ៖ UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ