ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA Euro 2024 ៖ ពូ​ល D មច្ចុរា.ជ​ទឹកក្រូច​ហូ​ឡង់ ស​ង្គ្រឺ​.ត​ធ្មេញ​ដាក់​មាន់គក​បារាំង

3 ខែ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​ធ្វើ​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​នា​ថ្ងៃ​ទី​១៤ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។ ដូច្នេះ​នៅ​ក្នុងថ្ងៃនេះ សារព័ត៌មាន «​កោះសន្តិភាព​» សូម​បង្ហាញ​ជូន​រឿង​ខ្លះ​ៗ អំពី​ពូ​ល D ដែល​រួម​មាន ប៉ូ​ឡូញ ហូ​ឡង់ អូ​ទ្រី​ស និង បារាំង ។ គួររំលឹកថា UEFA Euro 2024 ៖ ពូ​ល C តោ​កំណាច​អង់គ្លេស បងធំ​ប្រចាំ​ពូ​ល

ប៊ូ​ឡូញ ធ្លាប់​បង្ហាញ​វត្ត​មានការ​ប្រកួត​ជើងឯក​អឺរ៉ុប​ចំនួន ៤ លើក​រួច​មក​ហើយ ដោយ​លើក​ដំបូង​នៅ​ឆ្នាំ ២០០៨ និង​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ ១ ដង នៅ​ឆ្នាំ ២០១២ រួម​ជាមួយនឹង​ប្រទេស​អ៊ុយ​ក្រែ​ន​។ កំណត់​ត្រា​ល្អ​បំផុត​របស់​ប៉ូ​ឡូញ គឺ​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៅ​ឆ្នាំ ២០១៦​។ ក្រុម​ឥន្ទ្រី​ស​ប៉ូ​ឡូញ បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Michał Probierz គ្រូបង្វឹក​ជនជាតិ​ប៉ូ​ឡូញ ដែល​មាន​ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្រុម Barcelona គឺជា​ប្រធាន​ក្រុម​។

ហូ​ឡង់ ធ្លាប់​បង្ហាញ​វត្ត​មាននៅ​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ចំនួន ១០ លើក​រួច​មក​ហើយ ដោយ​លើក​ទី​ដំបូង​នៅ​ឆ្នាំ ១៩៧៦ និង​ឈ្នះ​ជើងឯក ១ ដង នៅ​ឆ្នាំ ១៩៨៨ ហើយ​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ ១ លើក រួម​ជាមួយនឹង​ប្រទេស​បែ​ល​ហ្ស៊ិ​ក នៅ​ឆ្នាំ ២០០០ ។ ក្រុម​មច្ចុរាជ​ទឹកក្រូច​ហូ​ឡង់ បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman គ្រូបង្វឹក​ជនជាតិ​ហូ​ឡង់ ដែល​មាន​ខ្សែការពារ Virgil van Dijk គឺជា​ប្រធាន​ក្រុម​។

អូ​ទ្រី​ស ធ្លាប់​បង្ហាញ​វត្ត​មាននៅ​ការ​ប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប​ចំនួន ៣ លើក ដោយ​លើក​ដំបូង​នៅ​ឆ្នាំ ២០០៨ ដែល​ខ្លួន​បាន​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​ជាមួយ​ប្រទេស​ស្វី​ស​។ កំណត់​ត្រា​ល្អ​បំផុត​របស់​អូ​ទ្រី​ស គឺ​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​ឆ្នាំ ២០២០​។ ក្រុម​ឥន្ទ្រី​ខ្មៅ​អូ​ទ្រី​ស បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ralf Rangnick គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់ ដែល​មាន​ខ្សែការពារ David Alaba របស់​ក្រុម Real Madrid គឺជា​ប្រធាន​ក្រុម​។

បារាំង គឺជា​ក្រុម​ដ៏​ជោគជ័យ​បំផុត​មួយ​នៅ​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប ដោយ​ធ្លាប់​បង្ហាញ​វត្តមាន​ចំនួន ១០ លើក​រួច​មក​ហើយ ដោយ​លើក​ដំបូង​នៅ​ឆ្នាំ ១៩៦០ និង​ឈ្នះ​ជើងឯក​ចំនួន ២ ដង នៅ​ឆ្នាំ ១៩៨៤ និង ២០០០​។ បារាំង​ក៏​ធ្លាប់​ធ្វើ​ម្ចាស់ផ្ទះ​រហូត​ដល់ ៣ លើក នៅ​ឆ្នាំ ១៩៦០ ដែល​ជា​ឆ្នាំ​ដំបូង​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ទ្វីបអឺរ៉ុប និង ២ លើក​ផ្សេង​ទៀត នៅ​ឆ្នាំ ១៩៨៤ និង ២០១៦​។ ក្រុម​មាន់គក​បារាំង បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Didier Deschamps គ្រូបង្វឹក​ជនជាតិ​បារាំង ដែល​មាន​ខ្សែប្រយុទ្ធ​កំពូល​ល្បឿន Kylian Mbappé ដែល​នឹង​ផុត​កុងត្រា​ជាមួយ​ក្រុម PSG នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២៤ ហើយ​ត្រៀម​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្រុម Real Madrid គឺជា​ប្រធាន​ក្រុម​។

នៅ​ក្នុង​ពូ​ល D នេះ មច្ចុរាជ​ទឹកក្រូច​ហូ​ឡង់ និង​មាន់គក​បារាំង គឺជា​ក្រុម​មាន​ភាគរយ​ខ្ពស់​ជាងគេ បន្ត​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ខណៈ​ដែល​ប៉ូ​ឡូញ​ជា​ក្រុម​លេខ ៣ ល្អ​។

បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ ៖
-​អ្នកចាំទី ៖ Marcin Bulka (Nice), Łukasz Skorupski (Bologna) និង Wojciech Szczęsny (Juventus)
-​ខ្សែការពារ ៖ Jan Bednarek (Southampton), Bartosz Bereszyński (Empoli), Przemysław Frankowski (Lens), Jakub Kiwior (Arsenal), Tymoteusz Puchacz (Kaiserslautern), Bartosz Salamon (Lech Poznań) និង Sebastian Walukiewicz (Empoli)

-​ខ្សែបម្រើ ៖ Paweł Dawidowicz (Hellas Verona), Kamil Grosicki (Pogoń Szczecin), Jakub Moder (Brighton), Jakub Piotrowski (Ludogorets), Taras Romanczuk (Jagiellonia Białystok), Bartosz Slisz (Atlanta United), Damian Szymański (AEK Athens), Sebastian Szymański (Fenerbahçe), Kacper Urbański (Bologna), Nicola Zalewski (Roma) និង Piotr Zieliński (Napoli)

-​ខ្សែប្រយុទ្ធ ៖ Adam Buksa (Antalyaspor), Robert Lewandowski (Barcelona), Krzysztof Piątek (Başakşehir), Michał Skóraś (Club Brugge) និង Karol Świderski (Hellas Verona)

បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ៖
-​អ្នកចាំទី ៖ Justin Bijlow (Feyenoord), Mark Flekken (Brentford) និង Bart Verbruggen (Brighton)
-​ខ្សែការពារ ៖ Nathan Aké (Man City), Daley Blind (Girona), Matthijs de Ligt (Bayern Munich), Stefan de Vrij (Inter), Denzel Dumfries (Inter), Lutsharel Geertruida (Feyenoord), Micky van de Ven (Tottenham) និង Virgil van Dijk (Liverpool)

-​ខ្សែបម្រើ ៖ Ryan Gravenberch (Liverpool), Ian Maatsen (Dortmund), Tijjani Reijnders (AC Milan), Jerdy Schouten (PSV), Joey Veerman (PSV) និង Georginio Wijnaldum (Al Ettifaq)
-​ខ្សែប្រយុទ្ធ ៖ Steven Bergwijn (Ajax), Brian Brobbey (Ajax), Memphis Depay (Atlético Madrid), Jeremie Frimpong (Leverkusen), Cody Gakpo (Liverpool), Donyell Malen (Dortmund), Xavi Simons (Leipzig) និង Wout Weghorst (Hoffenheim)

បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អូ​ទ្រី​ស ៖
-​អ្នកចាំទី ៖ Niklas Hedl (Rapid Wien), Heinz Lindner (Union SG) និង Patrick Pentz (Brøndby)
-​ខ្សែការពារ ៖ Flavius Daniliuc (Salzburg), Kevin Danso (Lens), Philipp Lienhart (Freiburg), Phillipp Mwene (Mainz), Stefan Posch (Bologna), Leopold Querfeld (Rapid Wien), Gernot Trauner (Feyenoord), Patrick Wimmer (Wolfsburg) និង Maximilian Wöber (Mönchengladbach)

-​ខ្សែបម្រើ ៖ Christoph Baumgartner (Leipzig), Florian Grillitsch (Hoffenheim), Marco Grüll (Rapid Wien), Florian Kainz (Köln), Konrad Laimer (Bayern Munich), Alexander Prass (Sturm Graz), Marcel Sabitzer (Dortmund), Romano Schmid (Werder Bremen), Matthias Seidl (Rapid Wien) និង Nicolas Seiwald (Leipzig)

-​ខ្សែប្រយុទ្ធ ៖ Marko Arnautović (Inter), Maximilian Entrup (Hartberg), Michael Gregoritsch (Freiburg) និង Andreas Weimann (West Brom)

បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​បារាំង ៖
-​អ្នកចាំទី ៖ Alphonse Areola (West Ham), Mike Maignan (AC Milan) និង Brice Samba (Lens)
-​ខ្សែការពារ ៖ Jonathan Clauss (Marseille), Theo Hernández (AC Milan), Ibrahima Konaté (Liverpool), Jules Koundé (Barcelona), Ferland Mendy (Real Madrid), Benjamin Pavard (Inter), William Saliba (Arsenal) និង Dayot Upamecano (Bayern Munich)

-​ខ្សែបម្រើ ៖ Eduardo Camavinga (Real Madrid), Youssouf Fofana (Monaco), Antoine Griezmann (Atlético Madrid), N’Golo Kanté (Al-Nassr), Adrien Rabiot (Juventus), Aurélien Tchouameni (Real Madrid) និង Warren Zaïre-Emery (PSG)

-​ខ្សែប្រយុទ្ធ ៖ Bradley Barcola (PSG), Kingsley Coman (Bayern München), Ousmane Dembélé (PSG), Olivier Giroud (AC Milan), Randal Kolo Muani (PSG), Kylian Mbappé (PSG/Real Madrid) និង Marcus Thuram (Inter) ៕ (​ប្រភព ៖ UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ