ទៅដល់បាត់ដំបង ឈាងទៅសារមន្ទីរប្រវត្តិសាស្ត្រខេត្តបន្តិចផង
- បាត់ដំបង
អ្នកទេសចរដែលបានទៅដល់សារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង បានអះអាងថា បានចូលសារមន្ទីរនេះ អាចមានការយល់ដឹងច្រើនពីប្រវត្តិសាស្ត្រខ្មែរ ជាពិសេសជាមួយនឹង
អ្នកទេសចរដែលបានទៅដល់សារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង បានអះអាងថា បានចូលសារមន្ទីរនេះ អាចមានការយល់ដឹងច្រើនពីប្រវត្តិសាស្ត្រខ្មែរ ជាពិសេសជាមួយនឹង
អ្នកទេសចរដែលបានទៅដល់សារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង បានអះអាងថា បានចូលសារមន្ទីរនេះ អាចមានការយល់ដឹងច្រើនពីប្រវត្តិសាស្ត្រខ្មែរ ជាពិសេសជាមួយនឹងថៃ ។
លោក រិន ទេវិន អ្នកទេសចរម្នាក់ បានអះអាងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ថា សារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ប្លែកយ៉ាង ពីព្រោះទីនោះ គឺជាតឹកតាងប្រវត្តិសាស្ត្រមួយ រវាងកម្ពុជា និងថៃ។
លោកបញ្ជាក់ថា «មានអីប្លែកដែរ យើងបានយល់ដឹងច្រើន» ។
តាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា សារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង មានអាយុកាល១១៨ឆ្នាំហើយ។
ទីនោះជាអតីតសាលាខេត្តបាត់ដំបង ហើយគេដឹងថា រចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី។ អគារបេតិកភណ្ឌនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩០៥ ជាកន្លែងស្នាក់នៅរបស់អតីតអភិបាលខេត្ត លោកជំទាវ កថា ថន ឈុំ ពេលដែលខេត្តបាត់ដំបង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។
កថា ថន ឈុំ គឺជាសមាជិកនៃគ្រួសារបៀន (ផ្ទះអបៃវង្ស) ដែលគ្រួសារនោះគ្រប់គ្រងខេត្តបាត់ដំបង អស់៦ជំនាន់។
បន្ទាប់ពីការប្រគល់ខេត្តបាត់ដំបងមកកម្ពុជាវិញ តាមរយៈសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ អគារនេះ បានក្លាយជាសាលាខេត្តសម្រាប់ខេត្តបាត់ដំបង រហូតដល់ឆ្នាំ២០០៥។
បច្ចុប្បន្ននេះ អគារបេតិកភណ្ឌនេះ គឺជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលភ្ញៀវទេសចរអាចដឹងគុណចំពោះអគារប្រវត្តិសាស្ត្រនេះ ឧបករណ៍ភ្លេងបុរាណ ប្រវត្តិរបស់អភិបាលខេត្តបាត់ដំបង និងរូបគំនូរសិល្បករល្បីៗ ដែលមានកំណើតនៅខេត្តបាត់ដំបង។
សម្រាប់អ្នកដែលចូលទីនោះ ពលរដ្ឋខ្មែរ គឺត្រូវចំណាយ១០០០រៀល ហើយបរទេសគឺ ១២.០០០ រៀល ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ