ចាប់ពីពាក់កណ្តាល ដល់ចុងខែមិថុនា ក្រុមហ៊ុន ឃែមបូឌៀ អ៊ែផត (Cambodia Airports) កម្ពុជាបានទាក់ទាញ និងតភ្ជាប់ការដឹកជញ្ជូនថ្មីបីគោលដៅ ដែលរួមមាននៅឥណ្ឌាមួយគោលដៅ និងចិនពីរគោលដៅ ។
ប្រភពដដែលបានអះអាង ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ នឹងចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ពីទីក្រុងដេលី (Delhi ) មកកាន់ទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដោយមានជើងហោះហើរចំនួន៤ជើងក្នុងមួយសប្តាហ៍ និងមានការផ្តល់ជូនតម្លៃសំបុត្រពិសេស ។
ប្រភពដដែលបានបន្តទៀតថា ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ វិញនឹងចាប់ផ្តើមដំណើរការជើងហោះហើរថ្មីទៅកាន់ទីក្រុងណានថុង ប្រទេសចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ ។
គោលដៅ ណាថុង នេះ គឺក្រុមហ៊ុននឹងប្រតិបត្តិការហោះហើរបីជើង ក្នុងមួយសប្តាហ៍ រៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ។
ហើយក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines វិញក៏ប្រកាសថា នឹងចាប់ផ្តើមដំណើរការជើងហោះហើរថ្មីរវាងទីក្រុងភ្នំពេញ និងទីក្រុងឆុងឈីង ចាប់ពីថ្ងៃទី២១ ខែមិថុនាតទៅផងដែរ ជាមួយជើងហោះហើរបួនជើងក្នុងមួយសប្តាហ៍រៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ និងអាទិត្យ ៕
ចែករំលែកព័តមាននេះ