លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានថ្លែងថា អ្នកប្រើប្រាស់គ្រឿងញៀ.ន និងអ្នកដែលស្វែងរកសេវាផ្លូវភេ.ទ តាមបណ្តាញសង្គម គឺជាក្រុមដែលងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៏មួយនៅកម្ពុជា ។
លោកបានអះអាងថា ពេលចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ថា ការដាក់ការការប្រើប្រាស់បណ្តាញសង្គម (Social Media)ដើម្បីស្វែងរកដៃគូលើគ្រែ និងក្រុមអ្នកប្រើគ្រឿងញៀ.ននៅពេលលើគ្រែ (Chemsex) ដែលមិនបានបង្ការពីការឆ្លងមេរោគអេដស៍ជាបញ្ហាប្រឈមថ្មីៗមួយក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត ។
នេះ គឺជាការលើកឡើងរបស់អ្នកជំនាញ ខណៈដែលអត្រាឆ្លងមេរោគអេដស៏នៅកម្ពុជា ដែលពីមុនមានការធ្លាក់ចុះនោះ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមានថា កំពុងតែកម្រើកឡើងវិញ ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីពេលថ្មីៗកន្លងទៅធ្លាប់បានអះអាងថា នៅក្នុងមួយថ្ងៃពលរដ្ឋកម្ពុជាមានប្រមាណជា ៤ នាក់ បានឆ្លងមេរោគអេដស៏ ហើយពួកគេច្រើនមានអាយុពី១៥ ដល់២៤ ឆ្នាំ ។ មកដល់ពេលនេះ កម្ពុជាមានអ្នកដែលផ្ទុកមេរោគអេដស៏ប្រមាណជា ៧៦.០០០ នាក់ ៕
ចែករំលែកព័តមាននេះ