ខេត្តស្ទឹងត្រែងក្រៅពីទន្លេ៤ គឺមានភ្នំច្រើនដែលមានសក្តានុពល
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ដោយមើលឃើញពីសម្រស់ព្រៃភ្នំ និងសក្តានុពលជាច្រើននៅក្នុងខេត្តស្ទឹងត្រែង ភ្នំ
ខេត្តស្ទឹងត្រែង ៖ ដោយមើលឃើញពីសម្រស់ព្រៃភ្នំ និងសក្តានុពលជាច្រើននៅក្នុងខេត្តស្ទឹងត្រែង ភ្នំ
ខេត្តស្ទឹងត្រែង ៖ ដោយមើលឃើញពីសម្រស់ព្រៃភ្នំ និងសក្តានុពលជាច្រើននៅក្នុងខេត្តស្ទឹងត្រែង ភ្នំមួយចំនួនគឺជាផ្នែកមួយទាក់ទាញទេសចរដូចជាភ្នំឈ្ងោក ភ្នំធំ ឬភ្នំនរី ភ្នំគោរូ ភ្នំក្ងោកមាស ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។
ភ្នំអាចារ្យភ្លើង ឬភ្នំនាគខៀវ ស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ភ្នំម្លូ ភ្នំកង់ ភ្នំសេកស ភ្នំខ្ចា ស្ថិតនៅភូមិអន្លង់ព្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ។
ភ្នំប្រាសា ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ។
ភ្នំពោង ឬភ្នំស្រុក ស្ថិតនៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ។
ភ្នំទាំងអស់នេះ កាលពីអតីតកាលសុទ្ធសឹងជាភ្នំដែលមានសម្រស់ស្រស់ស្អាត ព្រោះមានដើមឈើដុះត្រឈឹងត្រឈៃខៀវស្រងាត់ និងទាក់ទាញបំផុត បច្ចុប្បន្នភ្នំមួយចំនួនបានរេចរឹលបាត់បង់សោភ័ណភាពដោយការកាប់បំផ្លាញ តែមួយចំនួនទៀតនៅមានសោភ័ណភាពដែលមានសក្តានុពលផ្នែកទេសចរណ៍ផងដែរ ។
ដោយឡែក នៅក្រុងស្ទឹងត្រែង មានភ្នំមួយឈ្មោះថាភ្នំព្រះធាតុ ។ ភ្នំមួយនេះមាន ប្រាសាទបាក់បែកមួយចំនួននៅសេសសល់ ដែលបច្ចុប្បន្ន ភ្នំនេះក្លាយទៅជាកន្លែងទីសក្ការបូជានិងបន់ស្រន់ពីអ្នកមានជំនឿនៅក្នុងខេត្តស្ទឹងត្រែង និងភ្នំមួយចំនួនក៏ត្រូវបានរៀបចំជាវត្តអារាមផងដែរ ។
ភ្នំឈ្ងោក តូចពិតតែសម្បូរកន្លែងទេសចរណ៍គ្រប់គ្នាធ្លាប់តែឮពីឈ្មោះភ្នំឈ្ងោក នៅខេត្តកំពត តែនៅឯខេត្តស្ទឹងត្រែងវិញ ក៏មានឈ្មោះភ្នំឈ្ងោកមួយដែរ ដែលសណ្ឋានរូបរាងគឺប្រហាក់ប្រហែលគ្នា ពោលគឺជាភ្នំក្រោមទឹកសមុទ្រកាលពីអតីតដូចគ្នា ។ ប៉ុន្តែភ្នំឈ្ងោក នៅខេត្តស្ទឹងត្រែង សម្បូរទៅដោយកន្លែងទេសចរណ៍ច្រើនគួរសម ដែលសុទ្ធតែផ្សារភ្ជាប់ជាមួយធម្មជាតិ ឬអាចនិយាយបានថា ដើរលេង១ថ្ងៃ ២ថ្ងៃ សឹងតែមិនសព្វផង ។
បើតាមក្រសួងទេសចរណ៍ ភ្នំឈ្ងោកនេះ ស្ថិតនៅក្រោមការការពាររបស់សហគមន៍អេកូទេសចរណ៍ ។
ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិសាស្ត្រឃុំឆ្វាង ស្រុកថាឡាបរិវ៉ាត់ (ធារាបវ៌្វត) ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង។
ពេលមកដល់ភ្នំឈ្ងោកនេះ ដំបូងគេអាចចូលទៅមើលល្អាងប្រចៀវដ៏ធំសម្បើមមួយ នៅក្នុងព្រៃក្រោមជើងភ្នំ ដែលនៅមិនឆ្ងាយពីបរិវេណជើងភ្នំនោះឡើយ ។ ដើរក្រោមព្រៃឈើចូលទៅដល់ជិតមាត់រូង ក្លិនលាមកប្រចៀវឆ្អាបឆួល ។ នៅពេលទៅដល់ល្អាងនេះ ឮតែសំឡេងប្រចៀវខ្ញៀវខ្ញារពីក្នុងរូង ឯនៅមាត់ល្អាងមានថ្មច្រូងច្រាងសំយុងពីលើជាប់នឹងភ្នំ ដែលសឹកច្រោះដោយសារកម្លាំងទឹកសមុទ្របោកបក់កាលពីអតីតកាល ។
ចេញពីល្អាងប្រចៀវនេះ គេអាចបន្តទៅទស្សនាល្អាងបង-ល្អាងអូន ដោយឡើងតាមជណ្ដើរឈើរាងចោត ប្របតាមចង្កេះថ្មភ្នំ មុនចូលទៅដល់មាត់ល្អាង ។ ល្អាងទាំងពីរនេះនៅដាច់ពីគ្នា តែនៅជិតគ្នា ។ នៅពេលចូលទៅដល់ខាងក្នុង គឺសីតុណ្ហភាពត្រជាក់ស្រេប ។ កំណកដំណក់ទឹកលាយថ្មកំបោរនៅក្នុងល្អាង បានបង្កើតជាមានរូបអវយវៈមនុស្សស្រី ដោយនៅល្អាងបង រូបនោះមានលក្ខណៈដូចរូបត្រឹមចង្កេះមនុស្សប្រុសអង្គុយសំយុងជើង ។ ឯនៅក្បែរនោះ ក្នុងល្អាងបងដូចគ្នា ក៏មានបាតុភូតកំណកដូចគ្នា ហើយបង្កើតបានជារូបក្បាលដំរីតូចល្មម ។
ចំណែកនៅល្អាងអូន មានរូបអវយវៈភេទស្រី មានសីតុណ្ហភាពត្រជាក់ហើយសើម ដោយមានទឹកជ្រាបច្រើនជាងល្អាងបង ។ បើតាមចាស់ទុំនៅស្រុកនោះនិយាយថា ដោយសាររូបរាង និងលក្ខណៈពិសេសទាំងនេះហើយ ទើបអ្នកស្រុកសន្មតហៅឈ្មោះថា «ល្អាងបង-ល្អាងអូន» ។
តំបន់ភ្នំក្រឡាពស់ឬក្រឡាពុះខេត្តស្ទឹងត្រែង ត្រូវបានក្រសួងបរិស្ថាន ត្រៀមបង្កើតជាតំបន់ការ
ពារធម្មជាតិស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន និងស្រុកសៀមប៉ាង ភ្នំក្រឡាពស់ត្រូវបានក្រសួងបរិស្ថានកាលពីឆ្នាំ២០២២ រៀបចំដាក់ជាតំបន់ការពារធម្មជាតិ ដោយសារតំបន់នេះមានសក្តានុពលធនធានធម្មជាតិជីវចម្រុះ សត្វកម្រងាយរងគ្រោះ និងជាប្រភពទឹកដ៏សំខាន់ ។
ការសិក្សាបង្កើតតំបន់ការពារធម្មជាតិភ្នំក្រឡាពស់នេះ ដោយសារមើលឃើញពីសក្តានុពលធនធានធម្មជាតិជីវចម្រុះដ៏ច្រើនសម្បូរបែប និងមានការណែនាំចង្អុលបង្ហាញពីឯកឧត្តម សាយ សំអាល់ ដែលកាលណោះជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការគាំទ្រពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ។
តាមរយៈការសិក្សា តំបន់ភ្នំក្រឡាពស់ជាតំបន់មួយដែលត្រូវការពារជាចាំបាច់ ដោយសារតំបន់នេះមានប្រភពទឹក មានប្រភេទជីវចម្រុះជាច្រើន និងមានស្រទាប់ព្រៃឈើក្រាស់ ។
ចំពោះការត្រៀមបង្កើតតំបន់ការពារធម្មជាតិភ្នំក្រឡាពស់នេះ ត្រូវបានលើកឡើងថា តំបន់ភ្នំក្រឡាពស់នេះជាតំបន់សម្បូរទៅដោយធនធានធម្មជាតិដែលគួតែអភិរក្ស ថែរក្សាការពារ ដើម្បីការពារធម្មជាតិជីវចម្រុះ និងដើម្បីជាសក្តានុពលទេសចរណ៍ធម្មជាតិ ។ ប្រសិនបើយើងមិនការពារតំបន់នេះទេ េយើងនឹងជួបបញ្ហាប្រឈមដោយការកាប់ទន្ទ្រានព្រៃឈើ ការបរបាញ់សត្វ ការបាត់បង់ធនធានធម្មជាតិ និងបាត់បង់សក្តានុពលទេសចរណ៍ ជាពិសេសតំបន់ក្រឡាពស់ជាប្រភពទឹកដ៏សំខាន់ ៕
ចែករំលែកព័តមាននេះ