រាជធានីភ្នំពេញ ៖ លោក អុល សំអាង បានលើកឡើងថា ក្រុមសិល្បៈល្ខោនបាសាក់ មហាជនអុលសំអាង វង់ទីរាជាធានីភ្នំពេញ បានខិតខំពុះបពាររៀនសូត្របណ្តុះបណ្តាល បង្កើនទេពកោសល្យ នៃសិល្បករប្រមូលផ្តុំ សាមគ្គីភាព ប្រឹងប្រែង សម្តែងបម្រើមហាជន ប្រជាជនទៅតាមជំនាញច្នៃប្រឌិត គិតតែបំរើទស្សនិជនទៅតាមបណ្តាកម្មពិធីនានាតាម ភូមិ ឃុំ ស្រុក ខេត្ត ក្រុង រាជធនី ក្នុងការរួមចំណែកស្តារអភិរក្ស អភិវឌ្ឍ សិល្បៈល្ខោនបាសាក់ខ្មែរ ដើម្បីរួមថែរក្សាការពារ លើកស្ទួយសម្បត្តិមរតកវប្បធម៌ សិល្បៈ ដែលដូនតាខ្មែរបានបន្សល់ទុកមកជាយូរយាណាស់មកហើយ ។
លោកបញ្ជាក់ថា ក្នុងនាមយើងជាកូនខ្មែរជាអ្នកបន្តវេន ត្រូវបន្តខិតខំសិក្សារៀនសូត្រអោយច្បាស់លាស់ប្រាកដនិយមនៃសិល្បខ្មែរ បង្កើនការផ្សព្វផ្សាយសិក្សា ស្រាវជ្រាវ ចងក្រងក្បួនច្បាប់ ក្បួនខ្នាតសិល្បៈបុរាណល្ខោនបុរាណខ្មែរ ចម្រៀងបែបខ្មែរប្រកបដោយគុណភាព គុណប្រយោជន៍ដើម្បីបំរើជាតិ ។
ភាពប៉ិនប្រសព្វនៃតួឯកទេពកោសល្យ លោក អុលសំអាង ប្រធានក្រុមល្ខោនលោកបានបណ្តុះមនសិការ ពង្រឹងស្មារតីក្រុម ចូលរួមជ្រោងល្ខោនបាសាក់ខ្មែរ ព្រោះតែមានស្រលាញ់វប្បធម៌ អរិធម៌ សង្គមជាតិ ដោយឈរលើ សុឆន្ទ ឧត្តមគតិជាតិខ្លាចបាត់បង់ទម្រង់ល្ខោន ។
លោកបន្ថែមថា សិល្បករក្រុមល្ខោនបាសក់អុលសំអាង បានក្រាញ់ននៀល តស៊ូ ពុះពារ ឆ្លងកាត់ឧបសគ្គ លំបាកលំបិន វេទនាក៍ដោយ ក៍មិនរាថយ ពិសេសសិល្បករ ក្រុមអុលសំអាង បានឯកភាពមានស្មោះត្រង់ តស៊ូលះបង់ខ្ពស់ ទាំងប្រាជ្ញាស្មារតី ប្រកាន់ភ្ជាប់នូវក្រមសិលធម៌ សុជីវធម៌ ច្បាប់សង្គម ប្រពៃណីគោរពជំនឿ គោរពសាសនា គោរពព្រលឹងពុព្វបុរសខ្មែរ និងមិនប្រកាន់
វណ្ណះ ។
មិនតែប៉ុណោះ ក្រុមល្ខោនបាសាក់មហាជន អុលសំអាង វង់ទី១រាជធានីភ្នំពេញ បានចូលរួមថែរក្សាការពារ អក្សរសាស្ត្រ សាស្ត្រា រឿងអក្សរសិល្ប៍ ពុទ្ធិនិយម រឿងព្រាហ្មនិយម រឿងខេមរនិយម អក្សរសិល្ប៍ប្រជាប្រិយជាដើមទៅតាមរយះការលើកយកមកសម្តែងជាទស្សនិយភាពល្ខោនបាសក់ខ្មែរ។
ក្រុមល្ខោនបាសក់អុលសំអាងបានសម្តែង មានដូចជារឿង ព្រះលក្សិណវង្ស រឿងសុវណ្ណតែនអន រឿងម៉ាក់ប៉ាយុងកែង រឿងព្រះវេសន្សន្តរ រឿងព្រះគោរព រឿងជព្វសង្វារវង្ស រឿងទិព្វសង្វារ ចៅស្រទបចេក ទិព្វសុដាច័ន្ទ រឿងបដាចារ រឿងព្រះជិនវង្ស រតនាវង្ស រឿងសូរ្យវង្សវរវង្ស រឿង ព្យុះកម្មជីវិត ព្រះឃោបុត្ត ដំរីក្បាលបី រឿងតេជោយត និងផ្សេងៗជាច្រើន ។
បើតាមលោក អុល សំអាង លក្ខណះពិសេស ក្រុមល្ខោនបាសាក់មហាជន អុលសំអាង បានសម្តែងរក្សាទម្រង់ល្ខោនបាសសាក់ មានរក្សា ក្បាច់លំពែង ក្បាច់ដាវ ក្បាច់ដំបង ក្បាច់ធ្នូ ក្បាច់ដៃ រក្សាឧប្បករណ៍តន្ត្រីល្ខោ មាន ស្គតូច ស្គធំ គង ឃ្មោះ ទ្រអ៊ូ ទ្រឆេ ទ្រសោ ឃឹមធំឃឹមតូច ខ្លុយ ប៉ាន់ ពិសេសសម្តែងរក្សា មានយក្សា យក្ខិណី ស្តេច តួឯកល្ខោនបាសាក់ សម្លៀកំពាក់ទម្រង់ល្ខោនបាសាក់ ការនិយាយ ច្រៀងទម្រង់បាសាក់ ការសម្តែងទៅតាមបទនៃរឿងបុរាណឬរឿងប្រវត្តិសាស្ត្រ ការនិយាយ រក្សាទម្រង់ល្ខោនបាសាក់ ។
កម្ពុជាជាប្រទេសកំពង់អភិវឌ្ឍ ក្រោមម្លប់សន្តិភាព ក្រុមសិល្បះអុលសំអាង ក៏រិះរកគ្រប់មធម្យោបាយ ក្នុងការកាត់កងឆាក បច្ចេកទេសសម្តែង នាដ្រសាស្ត្រសម្តែង ពាក្យពេជ្រ និយាយ ប្រកបដោយគុណប្រយោជន៍សម្រាប់ជាតិទស្សនិជន មហាជន ផ្តាល់ការអប់រំជាចម្បង គិតលើសិលធម៌សង្គម ក្រមសិលធម៌ វិន័យ សេចក្តីថ្លៃថ្នូរ និងកិត្តិយសសិល្បៈ។
ការភិវឌ្ឍនាដ្តសាស្ត្រសម្តែងទៅតាមកាលទេសសង្គម បរិយាកាស នៃទស្សនិជន ឈរលើឧត្តមគតិជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជាតិខ្មែរ ហើយការស្ថាបនាមតិកែលំអដើម្បីអោយក្រុមអុលសំអាងកាន់តែមានក្បាច់បាត មូលដ្ឋានគ្រឹះកាន់តែរឹងមាំ ដើម្បីទ្រទ្រង់លើកតម្កើងសិល្បល្ខោនបាសាក់ខ្មែរបន្តទៅទៀត។
លោក អុល សំអាង បញ្ជាក់ថា គុណសម្បត្តិមួយទៀតក្រុមរបស់លោក គឺមិនបោះបង់លោកគ្រូចាស់ៗ សាស្ត្រាចារ្យ ដែលមានជំនាញទេពកោសល្យល្ខោនបាក់ចូលរួមសម្តែង ផ្តល់ចំណេះបន្ថែម ហើយកក៏ភ្លេចបណ្តុះបណ្តាលអ្នកបន្តវេនថ្មីៗដែលមានឧបនិស័យស្រលាញ់អាណិតរួមថែសិល្បបុរាណ ចែករំលែកចំណេះដឹងទាំងដល់អ្នកបន្តវេនដែរ ៕
ចែករំលែកព័តមាននេះ