ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សិ​ល្បករ​ខ្មែរ​ស្នើ​លោក ឯម រៀម ​ឈប់​​​ច្នៃ​​​ម៉ូត​​ណាដែលធ្វើឱ្យ​​រង​ការ​រិះគន់​​​មហាជន

4 ខែ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ បាន​អញ្ជើញ​អ្នកជំនាញ​ច្នៃ​ម៉ូ​ដ លោក ឯម រៀម ដើម្បី​ជួប​ពិភាក្សា​ពាក់ព័ន្ធ​ទៅ​នឹង​ស្នាដៃ​ច្នៃ​ម៉ូ​ដ​របស់​លោក​នា​ពេល​កន្លង​មក ដែល​បាន​ធ្វើ​ឱ្យ​មហាជន​ហាក់​មានការ​ថ្នាំងថ្នាក់​ចិត្ត…

កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ បាន​អញ្ជើញ​អ្នកជំនាញ​ច្នៃ​ម៉ូ​ដ លោក ឯម រៀម ដើម្បី​ជួប​ពិភាក្សា​ពាក់ព័ន្ធ​ទៅ​នឹង​ស្នាដៃ​ច្នៃ​ម៉ូ​ដ​របស់​លោក​នា​ពេល​កន្លង​មក ដែល​បាន​ធ្វើ​ឱ្យ​មហាជន​ហាក់​មានការ​ថ្នាំងថ្នាក់​ចិត្ត និង​ប្រតិកម្ម​យ៉ាង​ខ្លាំង ជា​ពិសេស ​ម៉ូ​ដ​សម្លៀក​បំពាក់​ដែល​មាន​លក្ខណៈ​សិច​ស៊ី​ប្លែក​ៗ​ពី​គ្នា ​។

ក្នុង​ជំនួប​នោះ ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ទេព​កោ
សល្យ​សិល្បៈ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​លោក ឯម រៀម ជា​ពិសេស ​លោក​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​កម្រិត​ខ្ពស់​នៅ​ប្រទេស​មួយ​ចំនួន​ផង​ដែរ​។

ទោះបីជា​យ៉ាងណា ថ្នាក់ដឹកនាំ​សមាគម​បាន​លើកទឹកចិត្ត​ដល់​រូប​លោក​ក្នុង​ការ​បន្ត​ប្រើប្រាស់​ទេព​កោសល្យ​ច្នៃប្រឌិត និង​សមត្ថភាព ដើម្បី​លើកកម្ពស់​វិស័យ​កម្រ​នេះ​បន្ត​ទៀត​។ លោក ទិ​ត ថា​វរិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ស្នើចំពោះ​ទៅ​កាន់​លោក ឯម រៀម ក្នុង​ការ​កែតម្រូវ​នូវ​ចំណុច​មួយ​ចំនួន ដែល​មហាជន​មិន​ទាន់​អាច​ទទួលយក​បាន​នៅឡើយ​ទៅ​លើ​ស្នាដៃ​របស់​ខ្លួន ទោះ​គំនិត​ច្នៃប្រឌិត​ទាំងនោះ ជាទី​ពេញ​និយម និង​មានការ​គាំទ្រ​នៅ​ប​ស្ចឹ​ម​ប្រទេស​ក៏​ដោយ​។

ជា​ការ​ឆ្លើយ​តប លោក ឯម រៀម បាន​ទទួលស្គាល់​ពី​ការ​រិះគន់​របស់​មហាជន​ពិតមែន​មក​លើ​រូប​លោក និង​ព្រម​ទទួលយក​នូវ​មតិ​កែ​លម្អ​របស់​ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ហើយ​សន្យា​អនុវត្ត​តាម​ការ​កែ​ណែនាំ​នានា​លើក​ឡើង​នៅ​ក្នុង​ជំនួប​នោះ​។ ពោល​គឺ​រូប​លោក​នៅ​តែ​បន្ត​ច្នៃ​ម៉ូ​ដ​ទៅ​តាម​គំនិត​របស់​ខ្លួន ដោយ​ចៀសវាង​នូវ​ភាព​ស៊ិ​ច​ស៊ី​ជ្រុល​ហួសហេតុ​នាំ​ឱ្យ​មហាជន​មិន​ពេញចិត្ត​។

លោក​សង្ឃឹមថា មហាជន​ទូទៅ​មានការ​យោគយល់​ដល់​រូប​លោក និង​បើក​ចិត្ត​ទទួលយក​នូវ​អ្វី​ដែល​ជា​ការ​ច្នៃប្រឌិត​របស់​លោក​ផង​ដែរ​។ ជា​ពិសេស​កុំ​មានការ​ប្រមាថ​ដល់​រូបរាង​កាយ មុខមាត់​របស់​លោក​ដែល​ផ្ដល់​ពី​ធម្មជាតិ ឬ​ការ​និយាយ​ប៉ះពាល់​ដល់​ឪពុក​ម្ដាយ​របស់​លោក​ដែល​មិន​បាន​ចូលរួម ឬ​ដឹង​លឺ​ក្នុង​រឿង​នេះ​។

លោក ឯម រៀម ក៏​បាន​ប្ដេជ្ញា​ថា នឹង​ចូលរួម​សហការ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ ដើម្បី​កសាង និង​អភិវឌ្ឍ​នូវ​ស្នាដៃ​ផ្សេង​ៗ ដោយ​ឈរ​លើ​មូលដ្ឋាន អាច​ថែរក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិ​របស់​យើង​ផង​ដែរ​។ គួរ​បញ្ជាក់​ថា កាលពី​ថ្មី​ៗ​បណ្ឌិត​ច្នៃ​ម៉ូ​ដលោក ឯម រៀម បាន​ទទួល​រង​នូវ​ការ​រិះគន់​ពី​មហាជន បន្ទាប់​ពី​បាន​ច្នៃ​ឈុត​សម្លៀក​បំពាក់​មួយ​ឈុត​ពី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ MV ចម្រៀង « ទេវរាជ » របស់​តារាចម្រៀង ទេព បូ​ព្រឹក្ស ។

ជុំវិញ​ការ​រិះគន់​នេះ អ្នក​ឆ្នៃ​ម៉ូត​លោក ឯម រៀម បាន​ចេញ​មុខ​បកស្រាយ​ថា ឈុត​របស់​ខ្លួន​ស្លៀក គឺជា​ប៉ឹង​ដកស្រង់​ពី​ខ្មែរ​បុរាណ ដែល​មាន​ចារ​ក្នុង​ច​រឹក​លើ​ប្រាសាទខ្មែរ នា​សតវត្ស​ន៍ទី​១២ ហើយ​សម្រាប់​ខ្សែ​ក​នោះ គឺ​លោក​ដកស្រង់​ចេញពី​ជនជាតិ​ព្នង​ក្នុង​ឆ្នាំ​១៩២៩ ហើយ​ប៉ឹង​នេះ ត្រូវ​បាន​គេ​ស្លៀក​ទាំងស្រី​ទាំងប្រុស​បន្ត​ដល់​ជនជាតិភាគតិច នៅ​ក្នុង​ខេត្តស្ទឹងត្រែង ក្នុង​ជំនាន់​សម័យ​អ​ណា​និគម​បារាំង ថែម​ទៀត​ផង ។ ខណៈ​ពេល​ដែល​ប៉ឹង​ដែល​លោក​ឆ្នៃ​ពី​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នោះ គឺ​ធំ​ជាង​សម័យ​បុរាណ ហើយ​បិទ​ពីមុខ​ពីក្រោយ បូក​រួម​ទាំង​លោក​ពាក់​ស្រោម​បារ​ពី​ជាន់​ថែម​ទៀត មិនមែន​ទៅ​ស្រាត​នោះ​ឡើយ ។

យ៉ាងណា​បើ​តាម​លោក ឯម រៀម លោក​បាន​ស្នើ​ដល់​មហាជន សូមកុំ​ធ្វើការ​រិះគន់​មក​លើ​រូប​លោក ដោយ​មិន​បាន​មើល​វី​ដេ​អូ​របស់​លោក ជៀសវាង​ការ​យល់​ខុស ហើយ​មក​បន្ទោស​ដោយ​មិន​នាំ​គ្នា​ជួយ​គាំទ្រ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ។

ដោយឡែក​កន្លង​មក​លោក ឯម រៀម ក៏​ធ្លាប់​ត្រូវ​បាន​ក្រសួង​វប្បធម៌​ចេញ​សេចក្ដីជូនដំណឹង​ឱ្យ​លោក លុប​រូបភាព​នោះ​ចេញពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ជា​បន្ទាន់​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២៣ បន្ទាប់​ពី​លោក​បាន​បង្ហោះ​រូបភាព​អាក្រាត​កាយ​លើ​បណ្តាញ​សង្គម (Story) ខ​ណះ​ពេល​រូបភាព​នោះ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ