ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០៥០ កម្ពុជានឹងដកខ្លួនចេញពីប្រទេសក្រីក្រ ហើយអាចប្រកួតជាមួយប្រទេសផ្សេង

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​ទិស​ដៅ​ច្បាស់លាស់ ត្រឹមត្រូវ​នៅ​ឆ្នាំ​២០៥០​ប្រទេស​កម្ពុជា​នឹង​ដកខ្លួន​ចេញពី​ប្រទេស​ក្រីក្រ ក្លាយជា​ប្រទេស​អ្នកមាន ហើយ​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ៗ​បាន ។ នេះ​បើ​តាម សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​ទិស​ដៅ​ច្បាស់លាស់ ត្រឹមត្រូវ​នៅ​ឆ្នាំ​២០៥០​ប្រទេស​កម្ពុជា​នឹង​ដកខ្លួន​ចេញពី​ប្រទេស​ក្រីក្រ ក្លាយជា​ប្រទេស​អ្នកមាន ហើយ​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ៗ​បាន ។ នេះ​បើ​តាម សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី «​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ លី​ម​កុង​វី​ង​» នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖« អត់​ទេ​យើង​មិន​ត្រូវការ​រស់​ដោយសារ​ការ​គេច​ពិន័យ​នោះ​ទេ យើង​ត្រូវការ​រស់​ដោយ​ខ្លួនឯង ទើប​មាន​ចីរភាព និង​ខ្លាំង​បើ​យើង​រស់​ដោយសារ​គេ​អនុគ្រោះ​ត្រឹមតែ​កម្ចី​ប្រាក់​ថោក ឬអ្វី​ៗ​នោះ យើង​មិន​អភិវឌ្ឍន៍​ខ្លួន​យើង​នៅ​តែ​ពឹង​គេ​មួយ​ជីវិត តែបើ​យើង​ពង្រឹង​ខ្លួន និង​ដាក់​ទិស​ដៅ ដើម្បី​ក្លាយជា​ប្រទេស​អ្នកមាន​ឆ្នាំ​២០៥០ កម្ពុជា​មិន​ត្រឹមតែ​ចាក​ចេញពី​ប្រទេស​ដែល​ក្រក្រី ប្រទេស​ដែល​អភិវឌ្ឍន៍​នោះ​ទេ ប៉ុន្តែ​ក្លាយជា​ប្រទេស​អ្នកមាន នៅ​ឆ្នាំ​២០៥០ ហើយ​ហ៊ាន​ប្រកួត​ជាមួយ​ប្រទេស​គេ​បាន​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា ការ​ដាក់​ទិស​ដៅ​ច្បាស់លាស់ គឺ​ដើម្បី​ធានា​នូវ​ឯកភាព​ខ្លួនឯង ។ ពាក្យ​ថា ចង់​ឯករាជ្យ គឺ​ត្រូវ​តែ​ធ្វើ ត្រូវ​តែ​ប្រឹង​ខ្លួនឯង​ងើប​ខ្លួនឯង មិន​ត្រូវ​ពឹង​ប្រទេស​ណាមួយ​ទេ ដើម្បី​ប្រកួត​ស្មើភាព​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់ ។ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖« គេ​សួរ​ថា ហេតុ​បាន​ចាំបាច់​យើង​ចេញ បើ​នៅ​ហ្នឹង​ស្រួល ? អត់​ទេ គឺ​ត្រូវ​តែ​ចេញ​មក ដើម្បី​ខ្លួនឯង​ពង្រឹង​ខ្លួនឯង ពឹង​គេ​រហូត​មិនកើត​ទេ យើង​ពឹង​គេ​នៅ​ពេល​ទន់ខ្សោយ តែ​យើង​ពឹង​ក្នុង​ទិស​ដៅ ដែល​យើង​ត្រូវ​យក​មក​ពង្រឹង​ខ្លួន​ក្នុង​រយៈពេល​វែង​» ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​ប្រទេស​យើង​ចេញពី​សង្គ្រាម​យើង​មិន​អាច​ក្លាយជា​ប្រទេស​អ្នកមាន​នោះ​ទេ ។ ដូច្នេះ​យើង​ពឹង​គេ ប៉ុន្តែ​យើង​មិន​អាច​ពឹង​គ្រប់​រហូត​ដល់​គ្មាន​ធនធានមនុស្ស​ធ្វើ​ជា​ម្ចាស់​ការ​ខ្លួនឯង​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា តាម​ការ​សង្កេត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ខ្លះ​មានការ​ពឹង​គេ​ដែល​ខុស​ពី​កម្ពុជា​បាន​ពឹង​គេ កាលពី​ទស្ស​វត្ស​៨០ មក​ពឹង​ខ្លួនឯង​វិញ ដែល​ជា​ចំណុច​មួយ​ជា​ម្ចាស់​ការ​ខ្លួនឯង​វិញ ។ ក្នុង​រយៈពេល​ជំងឺ​កូ​វី​ដ បើសិនជា​កម្ពុជា​គ្មាន​ពេទ្យ​ខ្លួនឯង ហើយ​ពឹង​គេ​ប្រហែលជា​លំបាក ។

សម្តេច​បាន​បន្ថែម នៅ​ពេល​ផ្ទុះ​កូ​វី​ដ បើ​កម្ពុជា​ពឹង​ពេទ្យ​បរទេស​មក​ជួយ​នឹង​ពិបាក ព្រោះថា នៅ​ពេល​នោះ​នៅ​ពេល​គេ​ជួយ​ហើយ គេ​នឹង​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​កម្ពុជា​មិន​ទាន់​ចប់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​កម្ពុជា​យើង​បាន​បណ្តុះបណ្តាល​ពេទ្យ​អាច​ជួយ​ព្យាបាល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ