ខេត្តស្ទឹងត្រែង ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាលើកទីបី ស្ថិតក្នុងគោលដៅភូមិបានប៊ុង ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន តាមបណ្ដោយផ្លូវចូលវ៉ារីអគ្គិសនីសេសានក្រោម២ និងសេចក្តីជូនដំណឹងទីតាំងជាលើកទី២ ចំពោះទីតាំងស្ថិតនៅភូមិ
កញ្ចាញទឹក ភូមិកញ្ចាញគោក និងភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងភូមិណាអូង ភូមិឫទ្ធិសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងផ្ទៃដីនៃ
មន្ទីរកសិកម្មដែលត្រូវដកហូតមានចំនួនរាប់ពាន់ហិកតា ដែលជនខិលខូចចូលទៅកាប់ទន្ទ្រានរានយកធ្វើជាកម្មសិទ្ធិនាពេលកន្លងមក។
ទាក់ទិននឹងការចុះអនុវត្តទប់ស្កាត់ និងដកហូតផ្ទៃដីខាងលើ ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋវិញនោះមន្ទីរកសិកម្មបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋជាលើកទី២ និងលើទី៣រួចមកហើយដែរ ដូច្នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដាក់ឱសានវាទរយៈពេលខ្លីខាងមុខ ដើម្បីឲ្យអ្នកពាក់ព័ន្ធដែលចូលទៅកាត់ទទ្រានត្រូវចាកចេញជាបន្ទាន់មុនពេលដែលអាជ្ញាធរអនុវត្តច្បាប់។
ទីតាំងផ្ទៃដីរបស់មន្ទីរកសិកម្មខាងលើ គឺមានពីរគោលដៅដែលបានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ២៦ ៩៥៨,១៩១០ ហិកតា (ម្ភៃប្រាំមួយពាន់ប្រាំបួនរយហាសិបប្រាំបីក្បៀសមួយពាន់ប្រាំបួនរយដប់) ដែលមានប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន ៣១ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ គឺមានទីតាំងស្ថិតនៅភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក និងភូមិសំរោង ឃុំស្រែសំបូរស្រុកសៀមប៉ាង និងភូមិណាអូង ភូមិឬទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្ត ស្ទឹងត្រែង។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដាក់ឱសានវាទជាលើក ចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋឆ្លៀតឱកាសទាំងអស់ដែលបានចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ដោយខុសច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ត្រូវរុះរើ និងចាកចេញពីទីតាំងនេះយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត។
ដោយឡែក ទីតាំង ស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង (តាមបណ្តោយផ្លូវចូលវារីអគ្គិសនីសេសានក្រោម២)មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១៩១៤,២៣៦៧ហិកតា (មួយពាន់ប្រាំបួនរយដប់បួនក្បៀសពីពាន់បីរយហុកសិបប្រាំពីរ) ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សូមដាក់ឱសានវាទជាលើក ចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋឆ្លៀតឱកាសទាំងអស់ដែលបានចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ដោយខុសច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិតផងដែរ។
ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលើ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងចាត់វិធានការអនុវត្តតាមនីតិវិធីច្បាប់ រួមមាន៖ – នាំខ្លួនអ្នកពាក់ព័ន្ធជាក់ស្តែងដែលបានកាប់រានទន្ទ្រានដី និងតាំងលំនៅដ្ឋានខុសច្បាប់ ដោយកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។និងអ្នកពាក់ព័ន្ធដែលគៀងគរឲ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំងខាងលើ បន្តស្រាវជ្រាវរកមេខ្យល់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។
ក្នុងករណីមិនព្រមរុះរើ ចាកចេញ និងបញ្ឈប់នូវការចូលរស់នៅ និងកាន់កាប់ខុសច្បាប់ កម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងចាត់វិធានការស្របតាមច្បាប់ដោយមិនទទួល ខុសត្រូវលើការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិ
ឡើយ៕
ចែករំលែកព័តមាននេះ