ម្ចាស់គ្រូ គូ សុភាព បានបកស្រាយចម្ងល់ដែលថា «ចាញ់ជាព្រះ ឈ្នះជាមារ»
«ចាញ់ជាព្រះ ឈ្នះជាមារ» ពាក្យនេះតែងឮបងប្អូនប្រជាពលរដ្ឋខ្មែរយើងលើកឡើង ក្នុងពេលមាន
«ចាញ់ជាព្រះ ឈ្នះជាមារ» ពាក្យនេះតែងឮបងប្អូនប្រជាពលរដ្ឋខ្មែរយើងលើកឡើង ក្នុងពេលមាន
«ចាញ់ជាព្រះ ឈ្នះជាមារ» ពាក្យនេះតែងឮបងប្អូនប្រជាពលរដ្ឋខ្មែរយើងលើកឡើង ក្នុងពេលមានជម្លោះរឿងអ្វីមួយកើតឡើង ។
ជាក់ស្តែងនៅក្នុងវីដេអូគតិអប់រំខ្លីមួយកាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីមានក្មេងស្រីម្នាក់សួរសំណួរទៅកាន់លោកម្ចាស់គ្រូគូ សុភាពថា ធ្លាប់តែមានគេលើកឡើងថា ចាញ់ជាព្រះ ឈ្នះជាមារ ត្រង់ចំណុចដែលព្រះពុទ្ធយកឈ្នះមារមានន័យយ៉ាងណាដែរ?
ភិក្ខុវជិរប្បញ្ញោ គូ សុភាព បានមានថេរដីកាបកស្រាយថា ខ្មែរយើងអ្នកថា ចាញ់ជាព្រះ ឈ្នះជាមារ ប៉ុន្តែព្រះមិនដែលចាញ់មារឯណា ព្រះឈ្នះមាររហូតហ្នឹង ។ ប៉ុន្តែនៅក្នុងន័យខ្មែរយើង ចង់និយាយថា មិនចាំបាច់ទៅឈ្លោះ ទៅជេរបញ្ចោរ ទៅតវ៉ាអីអ៊ីចឹងទៅ ។ យើងមិនចាំបាច់យកអំពើអាក្រក់ ទៅឈ្នះអំពើអាក្រក់របស់គេទេ បើគេអាក្រក់ហើយ បើគេប្រឡាក់លាមកហើយ យើងទៅប្រឡាក់ជាមួយដែរ ហើយយើងមិនស្អុយដែរ មិនអ៊ីចឹង?
ប៉ុន្តែព្រះពុទ្ធជាម្ចាស់ ព្រះអង្គឈ្នះមារខាងក្នុង គឺអកុសល ភាពសៅហ្មងក្នុងចិត្តព្រះអង្គ ព្រះអង្គឈ្នះខ្លួនឯងហើយ មារខាងក្រៅអត់មកយាយីព្រះអង្គបានទេ គឺអានុភាពនៃបញ្ញានឹងធ្វើឱ្យមារខ្លបខ្លាច ចាញ់ព្រះអង្គតែម្តង ។
អ៊ីចឹងក្នុងន័យធម៌ បើយើងបកស្រាយចាញ់ជាព្រះ ឈ្នះជាមារហ្នឹង ក្នុងន័យថា យើងមិនទៅប្រកួត ប្រកាន់ ជេរបញ្ចោរគ្នា ឱ្យវាខ្លាំងជាងទៅ យើងឈ្នះ អាហ្នឹងមិនឈ្មោះថាជាជ័យជម្នះទេ នៅក្នុងធម៌ ។ ជ័យជម្នះដែលខ្លាំង ហើយពូកែស័ក្តិសិទ្ធិមែនទែន ជ័យជម្នះដែលពិតប្រាកដមែនទែន ឈ្នះលើខ្លួនឯង ឈ្នះលើកំហឹង អាហ្នឹងជាជ័យជម្នះដ៏ធំធេង ។
បើយើងដឹងថាគេខឹងហើយ យើងខឹងដែរ ទាំង២នាក់ហ្នឹងដូចបាចភ្លើងដាក់គ្នាអ៊ីចឹង ។ ទាំង២នាក់ទទួលការក្តៅក្រហាយហ្នឹងដូចគ្នា ។ ប៉ុន្តែក្នុងន័យព្រះធម៌ ព្រះអង្គថា បើយើងដឹងថាគេខឹងហើយ យើងអាចរក្សាចិត្តបាន មិនខឹងបាន បុគ្គលហ្នឹងឈ្មោះថាជាអ្នកឈ្នះ ក្នុងសង្គ្រាម ដែលគេយកឈ្នះបានដោយលំបាក ហើយយើងអត់មានពារវេរាទៅមុខវែងឆ្ងាយអីទេ ។ ប៉ុន្តែយើងបកស្រាយនៅតែបកស្រាយ ប៉ុន្តែយើងរៀបចំចិត្តគំនិតរបស់យើងឱ្យល្អ ៕
ចែករំលែកព័តមាននេះ