ខេត្តកំពត ៖ ពិតជាមានការលោភលន់មែន ដីព្រែកកំពង់ត្រាច ស្រុកកំពង់ត្រាច ជាដីរបស់រដ្ឋមានក្រុមមនុស្ស៩នាក់ យកគ្រឿងចក្រចុះកាយដីព្រែកម្នាក់មួយប្លង់ៗរយៈត្រឹមតែ៣ថ្ងៃសោះ ទម្រាំតែអាជ្ញាធរដឹងចុះមកហាមឃាត់ ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតកន្លែងកាយដីបាននិយាយប្រាប់អោយដឹងថា គ្រឿងចក្រដែលចុះកាយដីបឹងនោះ បានចុះកាយរយៈពេលបីថ្ងៃ ហើយប្រឹងកាយទាំងយប់ទាំងថ្ងៃបានបីប្លង់ជាប់២ហិកតា ដោយអួតអាងថា ជីកព្រែកហ្វូណនតេជោ ។
ប្រជាពលរដ្ឋបាននិយាយប្រាប់បន្តថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ឧសភា ២០២៤ នេះ អាជ្ញាធរស្រុកកំពង់ត្រាច បានចុះមកហាមឃាត់គ្រឿងចក្រមិនអោយកាយបន្តទៀត ហើយគ្រឿងចក្រនោះក៏ត្រូវបានបរឡើងពីដីក្នុងព្រែកយ៉ាងប្រញាប់ ។
ប្រជាពលរដ្ឋដដែលនោះបាននិយាយប្រាប់បន្តទៀតថា ប៉ុន្មានថ្ងៃនេះ គេភ្ញាក់ផ្អើលថា គេមានគម្រោងជីកព្រែកហ្វូណនតេជោតាមព្រែកកំពង់ត្រាចនេះ ស្រាប់តែម្នាក់ៗនាំគ្នាចេញទៅបោះព្រំដីហូរហែតាមបណ្ដោយព្រែកកំពង់ត្រាច ដែលលាតសន្ធឹងជាង១០គីឡូដី ទើបទៅដល់ព្រំប្រទល់ដីខេត្តកែប ។
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ