ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ដើរ​ក្បែរផ្លូវ​រថភ្លើង ត្រូវរថភ្លើង​កៀររបួស​ធ្ងន់ នៅ​ក្រោយ​ផ្សារ​វាល​រេញ

4 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នារី​ម្នាក់​បាន​រង​របួសធ្ងន់ ក្នុង​ខណៈ​ពេល​ដែល​នាង​បាន​ដើរ​ក្បែរផ្លូវ​រថភ្លើង ហើយ​ត្រូវ​រថភ្លើង​កៀរ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ជើង​ទៅ​ត្បូង (​ខេត្ត​ព្រះ​សីហ​នុ​-​ភ្នំពេញ​) នៅ​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា…

ខេត្ត​ព្រះ​សីហ​នុ ៖ នារី​ម្នាក់​បាន​រង​របួសធ្ងន់ ក្នុង​ខណៈ​ពេល​ដែល​នាង​បាន​ដើរ​ក្បែរផ្លូវ​រថភ្លើង ហើយ​ត្រូវ​រថភ្លើង​កៀរ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ជើង​ទៅ​ត្បូង (​ខេត្ត​ព្រះ​សីហ​នុ​-​ភ្នំពេញ​) នៅ​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ នៅ​លើ​ផ្លូវដែក នៅ​ចំណុច​ក្រោយ​ផ្សារ​វាល​រេញ ស្ថិត​នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ដោយ​រថភ្លើង​០១​ខ្សែ មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ និង​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន ROYAL RAILWAY ។ នៅ​ពេល​មក​ដល់​ចំណុច​ខាងលើ បាន​កៀរ​អ្នក​ថ្មើរ​០១​នាក់ កំពុង​ដើរ​ក្បែរ​ផ្លូវដែក ក្នុង​ទិស​ដៅ​ស្របគ្នា អ្នក​ថ្មើរជើង​ឈ្មោះ ជា សុខុម​បញ្ញា ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីំ​លំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​កៀរ​អ្នក​ថ្មើរជើង​រួច​ខ្ទៀត​ខ្ទប់​នឹង​ជញ្ជឹង​ស័​ង្ហ​សី​ផ្ទះ ក្បែរ​នោះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​អោយ​អ្នក​ថ្មើរជើង (​រង​របួស​បាក់ដៃ​ខាងឆ្វេង និង​រង​របួស​ក្បាល​ធ្ងន់​) ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន លិ គឹ​ម​ឌី ឃុំ​វាល​រេញ ។ ចំណែកឯ​រថភ្លើង​បាន​បន្ដដំណើរ​ទៅ​រាជធានី​ភ្នំពេញ ក្រោយ​ពេល​កើតហេតុ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​រវាង​រថភ្លើង និង​មនុស្ស​ថ្មើរជើង ក៏​ដូច​ជា​រថយន្ត ម៉ូតូ ឆ្លងកាត់​ផ្លូវ​រថភ្លើង នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ហាក់បីដូចជា​មាន​កើតជា​បន្តបន្ទាប់ ហើយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លា​.​ប់ និង​របួស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ