ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់បានហើយ ​ក្រុម​ក្មេង​ទំនើង​​ជិះ​ម៉ូតូ​ដេញ​កា.ប់​គ្នា​​នៅ​ខាងជើង​ស្ដុ​ប​អង្គតាសោម​

4 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ ក្រោម​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពីលោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី…

ខេត្ត​តាកែវ​ ៖ ក្រោម​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពីលោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ក្នុង​ចំណោម​បក្សពួក​មួយ​ចំនួន ដែល​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​កាំ​បិ​.​ត ពូថៅ ដេញ​កា​.​ប់​គ្នា​យ៉ាង​អនាធិបតេយ្យ នៅ​ចំណុច​ខាង​មុខ​ផ្សារ​អង្គតាសោម លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ ។

លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បានអោយ​ដឹង​ថា ចំពោះ​ទិស​ដៅ​បន្ត កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ម្នាក់ ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន ដើម្បី​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ផ្សេង​ៗ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​អោយ​ខាន​តែ​បាន ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ