ខេត្តព្រៃវែង ៖ ចាត់ទុកថា ជាថ្ងៃអស់លក្ខណ៍ដែលក្រុមចោរឆក់ចំនួន២នាក់ចេញឆក់ខ្សែ.កគេបានហើយ បែរជាដួលម៉ូតូ ហើយត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ក្របួចជាប់ប្រគល់ទៅអោយសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីថ្ងៃទី២២ ឧសភា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចភូមិបារាយណ៍លិច សង្កាត់បារាយ ក្រុងព្រៃវែង ខេត្តព្រៃ
វែង។
ក្រុមចោរឆក់ទាំង២នាក់ ទី១-ឈ្មោះ វីត កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ និងទី២-ឈ្មោះ ជា វិដេត ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ស៊េរីឆ្នាំ២០២២ ។ ចំណែកជនរងគ្រោះឈ្មោះនូវ មិនា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងសុខៗ ស្រាប់តែជនសង្ស័យជិះម៉ូតូមកពីក្រោយ ហើយធ្វើសកម្មភាពឆក់យកខ្សែកពីកជនរងគ្រោះ តែពេលឆក់នោះម៉ូតូចោរបានដួល ហើយជនរងគ្រោះបានស្រែកចោរៗ ទើបផ្អើលដល់អ្នកស្រុកដែលនៅក្បែនោះ នាំគ្នាចេញមកមើល ហើយក៏ព្រួតគ្នាក្របួចចាប់ចោរទាំង២នាក់បានភ្លាមៗ រួចក៏យកចោរប្រគល់ទៅអោយនគរបាលប៉ូស្ត៍ភ្លាមៗតែម្តង ។
បច្ចុប្បន្ន វត្ថុតាងនិងជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ។
ចែករំលែកព័តមាននេះ