ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ ទទួលស្គាល់​ថា បាន​យក​ថវិកា​១០​ឃុំ ចំនួន​១០​លាន​រៀល ពិតប្រាកដ​មែន

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចូល​បំភ្លឺ នៅ​អគ្គាធិការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចូល​បំភ្លឺ នៅ​អគ្គាធិការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៤ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ទទួលស្គាល់​ថា បាន​យក​ថវិកា​ក្នុង​មួយ​ឃុំ ចំនួន​១​លាន​រៀល ពី​ឃុំ​ចំនួន​១០ ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ពិតប្រាកដ​មែន ។

ការ​ទទួលស្គាល់​នេះ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន តាម​បណ្ដាញ​សង្គម​ជុំវិញ​ករណី​ឧត្តមសេនីយ៍​ម្នាក់ នៅ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការ​យក​ថវិកា ក្នុង​មួយ​ឃុំ ចំនួន​១​លាន​រៀល ពី​ឃុំ​ចំនួន​១០ ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​គោលការណ៍​ដល់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ អង្កេត​ស្រាវជ្រាវ​ជា​បន្ទាន់​! ។

ទទួល​បាន​គោលការណ៍​នេះ ឯកឧត្តម​អគ្គាធិការ បាន​ចាត់​ក្រុមការងារ កោះ​អញ្ជើញលោក​ឧត្តមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​មក បំភ្លឺ នៅ​អគ្គាធិការដ្ឋាន នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២១ ។

បើ​តាម​លោក ទូច សុខៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល លោក​ឧត្តមសេនីយ៍ត្រី កែវ សា​រ៉ា​វុ​ធ ទទួលស្គាល់​ករណី​នេះ និង​ថា ពិតជា​បាន​ដឹកនាំ​ក្រុមការងារ ៧​រូប ធ្វើ​សវន​កម្ម នៅ​ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤ ដោយ​ប្រើ​មធ្យោបាយ ធ្វើ​ដំណើរ​រថយន្ត​ផ្ទាល់ខ្លួន ចំនួន​២​គ្រឿង និង​ទើបតែ​ធ្វើ​សវន​កម្ម​បាន ចំនួន ៤​ស្រុក​ប៉ុណ្ណោះ ។

លោក​ថា ជា​នីតិវិធី​បន្ត ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​លើ​ករណី​នេះ បន្ថែម​ទៀត ដោយ​យោង​លើ​ភាព​ជាក់ស្ដែង និង​ដោយ​ផ្អែក​លើ​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ។

ក្រសួងមហាផ្ទៃ មាន​កិត្តិយស​សូម​បញ្ជាក់​ជូន​សាធារណជន​ថា ដើម្បី​ប្រសិទ្ធភាព នៃ​ការងារ​កំណែទម្រង់ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល និង​ទស្សនៈ​ដឹកនាំ «​សម្អាតផ្ទះ​យើង​» របស់​សម្ដ​ច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ការ​ចូលរួម​ចំណែក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណៈ​មតិ ពិតជា​មាន​សារៈសំខាន់​ណាស់ ។

ក្នុង​ន័យ​នេះ ក្រសួងមហាផ្ទៃ សូម​លើកទឹកចិត្ត និង​ទទួលយក​ដោយ​ការ​ពិចារណា​ខ្ពស់ នូវ​ព័ត៌មាន​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្ថិត​ក្រោម​សមត្ថកិច្ច ជា​ពិសេស​ព័ត៌មាន​អំពី​ករណី​មិន​ប្រក្រតី នៃ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ គ្រប់​ថ្នាក់ ក៏​ដូច​ជា​សំណើ សំណូមពរ និង​មតិយោបល់​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ។

ជាមួយ​គ្នា​នេះ យើង​ក៏​មាន​ភាព​ចាំបាច់ ក្នុង​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ ការ​ផ្សព្វផ្សាយ​ទាំងឡាយ ដែល​គ្មាន​វិជ្ជាជីវៈ និង​មាន​ចេតនា​អវិជ្ជមាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ