ត្រៀមៗ! Tesla អាចនឹងចាប់ផ្តើមលក់មនុស្សយន្តបំពេញការងារមនុស្ស នៅចុងឆ្នាំក្រោយ(វីដេអូ)
សហរដ្ឋអាម៉េរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃទី២៣ ខែមេសា
សហរដ្ឋអាម៉េរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃទី២៣ ខែមេសា
សហរដ្ឋអាម៉េរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ បានអះអាងថា មនុស្សយន្តជំនាន់ថ្មី គឺនៅតែស្ថិតក្នុងមន្ទីរពិសោធន៍នៅឡើយ ប៉ុន្តែវាអាចនឹងរួចរាល់សម្រាប់ការដាក់លក់ភ្លាមៗ នៅចុងឆ្នាំ ២០២៥។
ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាននិងកំពុងភ្នាល់ទៅលើមនុស្សយន្ត ដើម្បីបំពេញកង្វះកម្លាំងពលកម្មដែលអាចកើតមាន និងបំពេញការងារដដែលៗប្រចាំថ្ងៃ ដែលអាចមានគ្រោះថ្នាក់ខ្លាំង ឬធុញទ្រាន់ខ្លាំង នៅក្នុងឧស្សាហកម្មដូចជា ភស្តុភារ ឃ្លាំងស្តុកទំនិញ ការលក់រាយ រួមនឹងការផលិត។
លោក Elon Musk បានបញ្ជាក់ប្រាប់ទៅវិនិយោគិន តាមរយៈកិច្ចប្រជុំវីដេអូតាមប្រ័ពន្ធអ៊ីនធឺណិតថា លោកបានទាយរួចហើយថា មនុស្សយន្តរបស់ក្រុមហ៊ុន Tesla ដែលហៅថា Optimus នឹងអាចបំពេញការងារនៅក្នុងរោងចក្រ នៅចុងឆ្នាំនេះ។
សូមជម្រាបថា មនុស្សយន្តត្រូវបានអភិវឌ្ឍអស់ពេលជាច្រើនឆ្នាំមកហើយ ដោយក្រុមហ៊ុនជប៉ុន Honda និងក្រុមហ៊ុនរចនាវិស្វកម្ម និងមនុស្សយន្តរបស់អាម៉េរិក Boston Dynamics ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Motor។ នៅឆ្នាំនេះ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Nvidia ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាម៉េរិកទាំង ២ ទទួលការគាំទ្រដោយក្រុមហ៊ុន Figure បានអះអាងថា ខ្លួនបានចុះហត្ថលេខាលើភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW ដើម្បីដាក់ពង្រាយមនុស្សយន្តក្នុងរោងចក្រផលិតរថយន្តនៅសហរដ្ឋអាម៉េរិក។
លោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក បានលើកឡើងកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថា មនុស្សយន្តអាចក្លាយជាផ្នែកធំនៃអាជីវកម្មរបស់ក្រុមហ៊ុន Tesla រួមទាំងការផលិតរថយន្តផងដែរ។
ក្រុមហ៊ុន Tesla បានដាក់បង្ហាញមនុស្សយន្ត Optimus ជំនាន់ទី១ (Optimus Gen ១) របស់ខ្លួន Dubbed Bumblebee កាលពីខែកញ្ញា ឆ្នាំ ២០២២។ នៅក្នុងឆ្នាំនេះ ពោលកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនបានធ្វើការបង្ហោះវីដេអូមនុស្សយន្តជំនាន់ទី២ (Optimus Gen 2) ជាមនុស្សយន្តជំនាន់ថ្មីរបស់ខ្លួន ដែលអាចធ្វើការងាររបស់មនុស្សបានយ៉ាងច្រើនថែមទៀតផង៕ (ប្រភព ៖ Tesla និង Electrek)
ចែករំលែកព័តមាននេះ