ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនរថយន្តចិនស្នើរដ្ឋាភិបាល ចាត់វិធានការដំឡើងពន្ធលើ EU ជាការសងសឹ.ក

2 ខែ មុន

ប្រទេសចិន ៖ យោងតាមប្រភពពីសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេស នៅថ្ងៃទី២០ ខែមិថុនា

ប្រទេសចិន ៖ យោងតាមប្រភពពីសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេស នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា បណ្តាក្រុមហ៊ុនផលិតរថយន្តចិនបានអំពាវនាវដល់រដ្ឋាភិបាលរបស់ពួកគេ វាយបកទៅសហភាពអឺរ៉ុប ឬ EU ដែលជាគូប្រជែងវិញ តាមរយៈការដំឡើងពន្ធនាំចូលដល់ ២៥% ប្រសិនបើប្លុកពាណិជ្ជកម្មដ៏ធំមួយនេះ ពិតជាដំឡើងពន្ធនាំចូលលើរថយន្តពីចិនប្រាដកមែន។

ប្រភពពី BBC បានបន្តថា ការអំពាវនាវនេះ ត្រូវបានរាយការណ៍ថាបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ​បិទទ្វាររៀបចំដោយក្រសួងពាណិជ្ជកម្មរបស់ចិន ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនរថយន្តអឺរ៉ុបផងដែរ។ ស្របពេលការអំពាវនាវនេះ នឹងកំណត់គោលដៅលើរថយន្តប្រើសាំងនាំចូលមកពីសហភាពអឺរ៉ុប ដែលមានកម្លាំងម៉ាស៊ីនធំ ដើម្បីជាការឆ្លើយតប ដែលកាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានគំរាមកំហែងលើបណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ជាមួយនឹងការដំឡើងពន្ធនាំចូលរហូតដល់ ៣៨% ចាប់ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ តទៅ។

បើយោងតាមអត្ថបទមួយ ដែលត្រូវបានចេញផ្សាយដោយគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដែលមានទំនាក់ទំនងជាមួយនឹងទូរទស្សន៍រដ្ឋចិន CCTV បានអះអាងថា កិច្ចប្រជុំបានធ្វើឡើងនៅទីក្រុងប៉េកាំង ដែលមានការចូលរួមដោយក្រុមហ៊ុនរថយន្តចិនចំនួន ៤ និងក្រុមហ៊ុនអឺរ៉ុបចំនួន ៦។

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ Volkswagen បានបញ្ជាក់ប្រាប់ BBC ថាខ្លួនមានវត្តមានក្នុងកិច្ចប្រជុំនោះផងដែរ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលត្រូវបានពិភាក្សានោះទេ។ ស្របពេលក្រុមហ៊ុនអឺរ៉ុបផ្សេងទៀត ដែលត្រូវបានគេរាយការណ៍ថាមានវត្តមាន រួមទាំង BMW និង Porsche ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ BBC ផងដែរ។

របាយការណ៍បានអះអាងថា ក្រុមហ៊ុនរថយន្តចិនបានអំពាវនាវរដ្ឋាភិបាលរបស់ខ្លួន ទទួលយកវិធានការណ៍ប្រឆាំងនឹងសហភាពអឺរ៉ុប ដោយណែនាំថាក្នុងដែនកំណត់ដែលអនុញ្ញាតដោយច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក Word Trade លើពន្ធបណ្តោះអាសន្នខ្ពស់ជាងនេះ ត្រូវបានដាក់លើរថយន្តប្រើសាំងកម្លាំងម៉ាស៊ីនធំ ដែលនាំចូលមកពីអឺរ៉ុប។

គួរបញ្ជាក់ថា ការដំឡើងពន្ធសហភាពអឺរ៉ុបលើរថយន្តអគ្គិសនីរបស់ចិនបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិនចាប់ពី ២៥% ដល់ ១០០% កាលពីខែមុន។ តាមរយៈវិធានការនេះ រដ្ឋាភិបាលចិនបានបរិហារការសម្រេចចិត្តនេះថា គឺជាការគាំពារនិយមហួសហេតុ ហើយចាប់តាំងពីនោះមក រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាប់ផ្តើមចាត់វិធានការសងសឹកជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានបើកការស៊ើបអង្កេតលើការនាំចូលផលិតផលសាច់ជ្រូករបស់អឺរ៉ុប ខណៈកាលពីខែមុន ប្រទេសចិនបានផ្តល់សញ្ញាអំពីចំណាត់ការស្រដៀងគ្នានេះ ដោយបើកការស៊ើបអង្កេតលើការនាំចូលសារធាតុគីមីពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ