ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្ត​​នៅ​​ទី​ក្រុង Barcelona ជា​មួយ​ពិធី​បុណ្យ​រដូវក្តៅ

10 ឆ្នាំ មុន

លោកអ្នកដែល​​មាន​បំណង​ទៅ​លេង​នៅ​ប្រទេសអេស្ប៉ាញ​ ​ប្រសិន​បើ​​ធ្វើ​ដំណើរ​​​នៅអំឡុង​ចុង​ខែ​មិថុនា ២០១៣ នេះ​ ប្រាកដ​ជាទទួល​បាន​ការ​សប្បាយ​​រីក​រាយ​យ៉ាង​ខ្លាំង​ជា​មួយ​នឹងការ​មើល​ល្ខោន​​ រាំ​ក​ម្សាន្ត​​ក្នុង​ពិធី​ប្រគំ​តន្ត្រី​ផ្សេងៗ ។

ទស្សនា​វដ្តី​មហា​គ្រួសារ សូម​នាំ​អារម្មណ៍​​លោក​អ្នក​ទៅ​កាន់​ពិធី​បុណ្យ​​​ប្រចាំ​​រដូវក្តៅ​មួយ​នៅ​​ទី​ក្រុង Basrcelona ប្រទេស​​អេស្ប៉ាញ ​

លោកអ្នកដែល​​មាន​បំណង​ទៅ​លេង​នៅ​ប្រទេសអេស្ប៉ាញ​ ​ប្រសិន​បើ​​ធ្វើ​ដំណើរ​​​នៅអំឡុង​ចុង​ខែ​មិថុនា ២០១៣ នេះ​ ប្រាកដ​ជាទទួល​បាន​ការ​សប្បាយ​​រីក​រាយ​យ៉ាង​ខ្លាំង​ជា​មួយ​នឹងការ​មើល​ល្ខោន​​ រាំ​ក​ម្សាន្ត​​ក្នុង​ពិធី​ប្រគំ​តន្ត្រី​ផ្សេងៗ ។

ទស្សនា​វដ្តី​មហា​គ្រួសារ សូម​នាំ​អារម្មណ៍​​លោក​អ្នក​ទៅ​កាន់​ពិធី​បុណ្យ​​​ប្រចាំ​​រដូវក្តៅ​មួយ​នៅ​​ទី​ក្រុង Basrcelona ប្រទេស​​អេស្ប៉ាញ ​ដែលមាន​​ដាក់​បញ្ចូល​កម្ម​វិធី​សប្បាយ​​​​​សម្រាប់​ភ្ញៀវ​ទេស​ចរ​ដូច​ជា ការ​សម្តែង​ល្ខោន ការ​​រាំ​កម្សាន្ត ​​និង​ការ​ប្រគំ​តន្ត្រី​នៅ​ទី​សាធា​រណៈ​​​ស្រស់​ឆើត​ឆាយ​​អមដោយ​អគារ ​ផ្លូវ សួនផ្កា នា​ចុង​និទាឃៈ​រដូវនេះ ។ ​ពិធី​បុណ្យ​រដូវក្តៅ​នេះ ភ្ញៀវ​​ទេស​ចរ​ច្រើន​កុះករ​មាន​ភាព​អធិក​អធម​សប្បាយ​អឺងកង​ខ្លាំង​ណាស់ ដ្បិត​​នៅ​ពេល​រាត្រី​​អាជ្ញា​ធររៀបចំឱ្យ​​មាន​ការ​បាញ់​​កាំជ្រួចដ៏​ស្រស់​ស្អាត​​ធ្វើ​ឱ្យ​ស្បៃរាត្រី​ពោរពេញ​ទៅដោយផ្កា​​​ភ្លើង​​ភ្លឺ​ចិញ្ចែង​​ចិញ្ចាចដែលបានប្រព្រឹត្ត​ធ្វើឡើងចាប់​ពីថ្ងៃទី១១ មិថុនាដល់​ថ្ងៃតី៣១  កក្កដា។

គួរ​បញ្ជាក់ថា នៅទី​ក្រុង Barcelona នា​ពេលថ្មីៗ​នេះ ​ពិធី​បុណ្យ​ Sant Joan (បាញ់កាំជ្រួច ច្រៀង​រាំនារដូវក្តៅ) ​បាន​​ចាប់​ផ្តើម​​តាំង​ពី​​មួយ​សប្តាហ៍​​​មុន​េម៉្លះ​  ប៉ុន្តែ​មិន​សូវ​​អធិក​​អធម​​ទេ លុះ​​រំកិល​​ចូលដល់​ថ្ងៃ​រៀប​ពិធី​មែន​ទែនគេឃើញ​នៅ​តាម​​មហា​វិថី​ និង​ទី​ធ្លា​សួន​ទាំង​ឡាយ​ក្នុង​ក្រុង​​ណែន​ណាន់​​តាន់​តាប់​​ដោយ​ហ្វូង​មនុស្ស និង​ក្លាយ​ជា​​សំឡេង​​ផាវ​លាន់​ដូច​រន្ទះ​គ្រប់​ទិស​ទីដែល​ជា​ពេល​វេលា​ដ៏​តក់​ស្លុត​​បំផុត​របស់​សត្វ​​ឆ្កែ​ទាំង​ឡាយ ប៉ុន្តែ​នៅ​​លើ​អកាស​វេហាស៍​លំហ​មេឃ​ព្រោងព្រាត​ទៅ​ដោយ​ផ្កា​ភ្លើង​​នៃកាំជ្រួច​​គួរ​ឱ្យ​​ពិចពិល​រមិល​រមើល ។

​រាត្រី​ថ្ងៃទី​២៣ មិថុនា កន្លង​មក​នេះ មាន​បាញ់​​កាំជ្រួច​ពាស​ពេញ​មេឃ​​លើ​ទី​ក្រុង​ទាំង​មូល ជា​ពិសេស​តាម​​បណ្តោយ​ឆ្នេរ​រហូត​ដល់ក្រុង Dawn ។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ CAVA​ ក៏​ជា​ប្រពៃណី​នៃ​ពិធី​បុណ្យ​ផឹក​ស្រា, ​ការ​រៀប​គំនរ Cocacola ​ជាទម្រង់​ផ្ទះ​ល្វែង និង​មាន​ការ​រៀ​ប​នំបុ័ង​​ស្រួយ​ជា​រូប​ភាព​​ផ្សេងៗ​ជា​មួយ​ស្ករ​គ្រាប់​ និង​ផ្លែ​ឈើ​គ្រប់​មុខ  ។ ចំណែក​​ឯ​រថភ្លើង​​មេត្រូ​ត្រូវ​បាន​អនុ​ញ្ញាត​រត់​ពេញ​​មួយ​​យប់​​សម្រាប់​​ដឹក​មនុស្ស​ម្នា​ដើរ​កម្សាន្ត… លុះ​ពេលបញ្ចប់​​ពិធី​នេះ​ ពល​រដ្ឋ​ទាំង​អស់​​ត្រូវ​អនុ​ញ្ញាត​ឱ្យ​ឈប់​សម្រាក​​ពេញ​មួយ​ថ្ងៃ​ដែល​ពេល​នោះ​​អ្នក​អាចសប្បាយម៉ា​​អស់​ដៃ ៕