រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋបានសម្តែងការសោកស្តាយយ៉ាងពន់ពេកគឺបាត់បង់ធនធានមនុស្សដ៏មានតម្លៃ គឺលោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រីដោយលោក បានទទួលមរណភាពនៅវេលាម៉ោង ៥និង ៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មានយុ៦៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។
មរណភាពលោកសាស្ត្រាចារ្យ បានធ្វើអោយមានការតក់ស្លុតជាខ្លាំងពីសំណាក់មហាជនទូទៅ ពិសេសនិស្សិតបញ្ញាវន្តខ្មែរ ដែលធ្លាប់បានរៀន និងទទួលបានការបណ្តុះបណ្តាលពីលោកសាស្ត្រាចារ្យ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ ក៏បានចែករំលែកដំណឹងមរណភាពនេះ និងបានភ្ជាប់នូវខ្លឹមសាររំលែកទុក្ខ និងសោកស្តាយ ហើយចាត់ទុកថា នេះជាការបាត់បង់នូវធនធានបញ្ញវ័ន្តខ្មែរ ផ្នែកប្រវត្តិសាស្ត្រមួយរូប ដែលលោកបានបន្សល់ទុកស្នាដៃជាច្រើន។ សពរបស់លោកនឹង តម្កល់ទុកធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីរាជការមិត្តភក្តរបស់សាស្ត្រាចារ្យបានសម្តែងសោកស្តាយពន់ពេកណាស់ចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់គឺសាស្ត្រាចារ្យ។
អ្នកទាំងអស់គ្នាបានសរសេយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកបានទៅសុគតិភពកុំបីខានឡើយ»។
សូមវិញ្ញាណក្ខន្ធលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព៕
ចែករំលែកព័តមាននេះ