ខេត្តស្វាយរៀង ៖ មានប្រជាពលរដ្ឋមន្ត្រីរាជការ ចាស់ក្មេងនាំគ្នាដើរកម្សាន្តគ្រប់ទីកន្លែងតាមវត្តអារាម ទីប្រជុំជននានា ជាពិសេសនៅក្នុងក្រុងស្វាយរៀង មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តសប្បាយមើលខុនសឺត រាប់ម៉ឺនអ្នក ហើយការដើរលេងកម្សាន្ត គឺចាប់ពីរសៀល ថ្ងៃទី១៤ មេសា រយៈពេល២ថ្ងៃហើយមកដល់ថ្ងៃ៧កើត ត្រូវនឹងថ្ងៃទី១៥ មេសា ២០២៤នេះ គឺមានទាំងភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងបាញ់ទឹក ប៉ាតម្សៅផងដែរ ។
ហើយនៅតាមវត្តអារាម គឺមានអាជ្ញាធរ និងក្រុមយុវជនស.ស.យ.ក ដឹកនាំលេងល្បែងប្រជាប្រិយទាញព្រ័តដណ្តើមស្លឹកឈើ ចាប់កូនក្លែង ប្រឡែងកូនមាន់ វាយក្អម។ល យ៉ាងសប្បាយរីករាយ ។ នៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀងមានប្រគុំតន្ត្រីខុនសឺត និងរថយន្តបាញ់ទឹកឲ្យត្រជាក់ត្រជុំផងដែរ ។ សូមមកចូលរួមលេងកម្សានសង្ក្រាន្តក្រុងស្វាយរៀងទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ