ធ្វើរឿងទាំងនេះដើម្បីសប្បាយនិងបានបុណ្យពេលចូលឆ្នាំខ្មែរ
ចូលឆ្នាំថ្មី គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះ ជា
ចូលឆ្នាំថ្មី គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះ ជា
ចូលឆ្នាំថ្មី គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះ ជាសកម្មភាពមួយចំនួនដែលនឹងនាំក្តីសប្បាយរីករាយ និង បានបុណ្យនៅបុណ្យចូលឆ្នាំថ្មី។
១-សម្អាត និងតុបតែងផ្ទះ
ចូរយើងសម្អាត និងតុបតែងផ្ទះរបស់យើង។ យើងអាចរៀបចំតុ ដាក់ អាហារ ផ្លែឈើ ទៀន និងធូប ដើម្បី សែន និង ស្វាគមន៍ទេវតាឆ្នាំថ្មី។
២-យកចង្ហាន់ទៅវត្ត
ប្រជាជនកម្ពិជាក៏នាំគ្នាទៅវត្តដើម្បីយកចង្ហាន់និងទ័យទានដើម្បីថ្វាយព្រះសង្ឃ និងឧទ្ទិសដល់អ្នកដែលបានចែកឋានទៅផងដែរ។
៣-លេងល្បែងប្រជាប្រិយ
ចូលរួមលេងល្បែងប្រពៃណីដូចជា ទាញព្រ័ត បោះអង្គុញ លាក់កន្សែង និង ចោលឈូងជាដើម។
៤-រីករាយជាមួយរបាំប្រពៃណី និងតន្ត្រី
ទស្សនា ឬ ចូលរួមរាំរបាំប្រពៃណីខ្មែរ និងស្តាប់តន្ត្រី។ មានការសម្ដែងជាសាធារណៈ និងការប្រារព្ធពិធីជាច្រើននៅថ្ងៃចូលឆ្នាំ។
៥-ជួបជុំបងប្អូននិងមិត្តភក្តិហូបអាហារជុំគ្នា
ជប់លៀងនិងហូបអាហារជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ វាជាការជួបជុំដ៏សប្បាយរីករាយ។
៦-ទៅស្រុកកំណើតជួបជុំឪពុកម្តាយនិងបងប្អូន
បងប្អូនខ្មែរជាច្រើនធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំឪពុកម្តាយនិងបងប្អូន។
វាជាពេលវេលាសម្រាប់ការជួបជុំគ្រួសារ។ មនុស្សម្នាតែងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដើម្បីចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់។
៧-ធ្វើបុណ្យនិងចែកអំណោយដល់ជនក្រីក្រ
នេះជាឱកាសដើម្បីធ្វើបុណ្យនិងចែកអំណោយដល់ជនក្រីក្រ។ ធ្វើបុណ្យដាក់ទានគឺជាការធ្វើអំពើល្អនិងសន្សំផលបុណ្យដែលប្រជាជនខ្មែរធ្វើ ពេលបុណ្យចូលឆ្នាំ។
៨-សម្រាក និង ដើរលេងកម្សាន្តជាមួយក្រុមគ្រួសារ
នេះជាពេលវេលាសម្រាកពីការងារ។ ដូច្នេះ វាក៏ជាពេលល្អដើម្បីធ្វើដំណើរកម្សាន្តដូចជាទៅលេងខេត្តសៀមរាប ខេត្តព្រះសីហនុ និង តំបន់ទេសចរណ៍នានា ៕
ចែករំលែកព័តមាននេះ