រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនាង អ្នកនាង សឿ សុធារ៉ា បានសម្តែងការខកចិត្តជាខ្លាំង ដ្បិតរហូតមកទល់នាពេលនេះ នាងមិនត្រូវបានគេផ្តល់ឱកាសការងារនានានៅក្នុងវិស័យសិល្បៈដូចមុនទៀតឡើយ ក្នុងពេលដែលនាងធ្លាប់បានកសាងកេរ្តិ៍ឈ្មោះនៅវិថីមួយនេះអស់រយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ។
ក្នុងពេលដែលខ្លួនកំពុងធ្លាក់ខ្លួនដុបដាបយ៉ាងខ្លាំង ក្រោយជាប់បំណុលយ៉ាងក្រាស់ក្រែលរហូតលក់ទ្រព្យសម្បត្តិគ្មានសល់ និងបែកបាក់គ្រួសារ ម្តាយស្លាប់ អ្នកនាង សឿ សុធារ៉ា បានប្រែប្រួលជីវិតធ្លាក់ដល់បាត ខណៈពេលនាងហាក់ឆ្អែតចិត្ត ដ្បិតនាងគិតថា ទីផ្សារសិល្បៈរបស់នាងត្រួវបានគេបំផ្លាញខ្ទេចខ្ទីរស្ទើរហៅមិនឮ ។
អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា ជំរាបសួរបងប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នា តើបងប្អូនមាននឹកចាំបានក្នុងអំឡុងឆ្នាំ ២០០០-២០២០ នាងខ្ញុំបានខិតខំធ្វើការងារសិល្បៈរបស់នាងខ្ញុំដែលអាចជួយជីវភាពក្រុមគ្រួសារនាងខ្ញុំបានរស់នៅសមរម្យហើយក៏ពោរពេញដោយស្នាមញញឹមសុភមង្គលមិនជិនណាយ មិនតែប៉ុណ្ណោះនាងខ្ញុំនៅមានឱកាសបានជួយដល់មនុស្សជុំវិញខ្លួននាងខ្ញុំបានយ៉ាងបរិបូរណ៍ថែមទៀតផង។
នាងបញ្ជាក់ថា តែអកុសលកម្មអ្វីទើបឆាកជីវិតនាងខ្ញុំធ្លាក់ដល់បាតកប់ភក់លាមក បែបនេះទៅវិញ😥 តើនរណាមិនឈឺ ហើយអ្នកណាជាអ្នកទទួលស្គាល់ចំពោះកំហុសដោយចេតនានេះ0x017d7 តែអ្វីដែលនាងខ្ញុំឈឺចិត្តហើយស្តាយបំផុតនោះ ក្នុងវ័យរាល់ថ្ងៃនេះបើនាងខ្ញុំនៅតែមានកិត្តិយស មុខមាត់ នៅក្នុងសង្គមដូចគ្រាមុន ។
នាងខ្ញុំជឿជាក់ច្បាស់ថា បងៗ និងប្អូនៗដែលជាម្ចាស់ផលិតផល ឬក្រុមហ៊ុននានា គាត់ប្រាកដជាផ្តល់ឱកាសសំរាប់នាងខ្ញុំជា BA មួយចំនួនល្មម ទៅតាមសមត្ថភាពនិងកិត្តិយសនាងខ្ញុំខិតខំប្រឹងរក្សាថែ ហើយមិនសមថាម៉ែពេនាងខ្ញុំបានស្លាប់ក្នុងពេលនេះទេ។ឥឡូវហួសពេលអស់ហើយ គេបានបំផ្លាញ ចិញ្ច្រាំទីផ្សារសិល្បៈរបស់នាងខ្ញុំអោយខ្ទិចដូចខ្ទឹមរកទីបំផុតគ្មាន។
អ្នកនាង សឿ សុធារ៉ា បន្ថែមថា ថ្ងៃស្អែកជាថ្ងៃបុណ្យគំរប់ ១០០ ថ្ងៃម្តាយនាងខ្ញុំ បើបងប្អូនមានចិត្តជាសទ្ធាមេត្តារំលែកក្តីស្រលាញ់ អាណិតសំរាប់នាងខ្ញុំបានធ្វើបុណ្យអោយម្តាយនាងខ្ញុំបានបំបួសក្នុងគ្រានេះផង😥🙏😥 ហើយទឹកចិត្តរបស់បងប្អូននាងខ្ញុំសូមជូនពរអោយបងប្អូនជាទីគោរព ស្រលាញ់ទាំងអស់គ្នាកុំបីជួបរឿងអកុលសដូចនាងខ្ញុំបែបនេះអី ។
អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ដែលជាតារាសម្តេងជើងចាស់ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យ។ តែមួយរយៈចុងក្រោយនេះ តារាស្រីរូបនេះបានជួបរឿងមិនសមប្រកបជាច្រើន ទាក់ទងជីវិតគ្រួសារបែកបាក់ ជំនួញរកស៊ីទិញលក់ដូរផ្ទះបង់រំលោះក៏ត្រូវខាតបង់ និងជាពិសេស គឺតុងទីន ត្រូវបង់សងជំនួសកូនៗរហូតជិត១០ម៉ឺនដុល្លារ ដែលធ្វើឲ្យជីវិតរបស់នាងធ្លាក់ដល់បាត ងងឹតសូន្យឈឹងតែម្តង៕
ចែករំលែកព័តមាននេះ